បែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុន Dixons Carphone ដែលប៉ះពាល់ទៅដល់អតិថិជនចំនួន ១០ លាននាក់

0

ការបែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុន Dixons Carphone គឺអាក្រក់ជាងអ្វីដែលបានរំពឹងទុក។ នៅក្នុងការប្រកាសបង្ហាញអោយដឹងនៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Dixons Carphone ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអេឡិចត្រូនិកធំបំផុត និងជាក្រុមហ៊ុនលក់រាយផ្នែកទូរគមនាគមន៍នៅក្នុងអ៊ឺរ៉ុបអះអាងថា ទិន្នន័យដែលបែកធ្លាយនេះមានការប៉ះពាល់ទៅដល់អតិថិជនប្រមាណជា ១០ លាននាក់ដែលកាលពីការប៉ាន់ស្មានដំបូងគឺមានត្រឹមតែ 1.2 លាននាក់ប៉ុណ្ណោះនៅក្នុងខែមិថុនា។

ក្រុមហ៊ុននេះចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការហេគនេះចាប់តាំងពីក្រុមហ៊ុនរកឃើញនៅក្នុងខែមិថុនាឆ្នាំនេះ ហើយការស៊ើបអង្កេតនេះក៏ជិតបញ្ចប់ហើយដែរ ពេលនេះវាមានភស្តុតាងដែលបញ្ជាក់ថាទិន្នន័យនេះត្រូវលួចចេញពីប្រព័ន្ធ System របស់ក្រុមហ៊ុនតែម្តង។ អ្នកគ្រប់គ្រងក្រុមហ៊ុន Carphone Warehouse និង Currys PC World និយាយថា ក្រុមហេគឃ័រប្រហែលជាចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនដែលឆ្លងនេះដើម្បីធ្វើការចូលទៅគ្រប់គ្រងឈ្មោះ អាសយដ្ឋាន និងអ៊ីម៉ែលកាលពីឆ្នាំមុននេះ។

ក្រុមហេគឃ័រអាចចូលទៅគ្រប់គ្រងនូវកាតទូទាត់ប្រាក់ចំនួន 5.9 លានសន្លឹកដែលប្រើប្រាស់នៅក្រុមហ៊ុន Currys PC World និង Dixons Travel ប៉ុន្តែកាតទាំងនោះក៏មានការការពារដោយប្រព័ន្ធ chip-and-pin system ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Dixons Carphone មានការធានាថាអតិថិជនរបស់ខ្លួនថា គ្មានទិន្នន័យរបស់ធនាគារណាមួយដូចជា pin codes, card verification values ​និងទិន្នន័យផ្ទៀងផ្ទាត់ណាមួយត្រូវប្រើប្រាស់ដើម្បីចាប់ផ្តើមការបញ្ជាទិញត្រូវគ្រប់គ្រង ហើយវាមិនទាន់មានភស្តុតាងអំពីការក្លែងបន្លំដោយសារតែការរំលោភបំពានទៅលើផ្នែកសុវត្ថិភាពនេះនៅឡើយទេ។

នេះគឺជាលើកទី ២ ហើយនៅក្នុងរយៈពេល ៣ ឆ្នាំដែលក្រុមហ៊ុន Dixons Carphone ក្លាយជាជនរងគ្រោះនៅក្នុងការវាយប្រហារឧក្រិដ្ឋកម្មនៅលើអ៊ីនធើរណិតនោះ។ នៅក្នុងឆ្នាំ ២០១៥ ការរំលោភបំពានទៅលើទិន្នន័យរបស់អតិថិជនគឺមានចំនួនប្រហែលជា ៣​ លាននាក់ហើយក្រុមហ៊ុននេះក៏ត្រូវទទួលការពិន័យទឹកប្រាក់ £400,000 នៅដើមឆ្នាំនេះផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/dixons-carphone-data-breach.html

LEAVE A REPLY

Please enter your comment!
Please enter your name here