ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Company (TSMC) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវបន្ទះឈីប SoC សម្រាប់ iPhones និង iPads និងជាដៃគូដ៏ធំរបស់ក្រុមហ៊ុន Qualcomm ធ្វើការបិទចោលនូវរោងចក្រតម្លើងនូវបន្ទះឈីបជាច្រើនរបស់ខ្លួននៅយប់ថ្ងៃសុក្រនេះបន្ទាប់ពីវាមានការវាយប្រហារដោយមេរោគនៅលើកុំព្យូទ័រនោះ។
ក្រុមហ៊ុនផលិត semiconductors និង processors TSMC ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកនេះបាត់បង់នូវការផលិតរយៈពេលមួយថ្ងៃពេញបន្ទាប់ពីប្រព័ន្ធនៅក្នុងរោងចក្រជាច្រើនរបស់ខ្លួនត្រូវបានបញ្ឈប់ដោយមេរោគ ហើយការផលិតនេះគឺទៅលើបន្ទះឈីបដែលត្រៀមផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនApple សម្រាប់ iPhones ស៊េរីថ្មីនោះ។ បើទោះបីជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំនេះទទួលរងនូវការវាយប្រហារដោយសារមេរោគជាច្រើននៅក្នុងរយៈពេលចុងក្រោយនេះក៏ដោយ នេះគឺជាលើកទី ១ ដែលមេរោគនេះឆ្លងទៅកាន់ការផលិតរបស់ក្រុមហ៊ុន TSMC ហើយវាធ្វើឱ្យមានបញ្ហាធំកើតឡើងបាននៅរោងចក្រជាច្រើននោះ។
ខណៈពេលដែលវានៅមិនទាន់មានការទម្លាយនូវព័ត៌មានលម្អិតច្រើននោះក្រុមហ៊ុន TSMC និយាយថា ប្រព័ន្ធកុំព្យូទ័រ និង Tools មួយចំនួនមានការឆ្លងមេរោគនៅយប់ថ្ងៃសុក្រនេះ ប៉ុន្តែក្រុមហ៊ុនទាញយកមកវិញបាន 80% ហើយទៅលើឧបករណ៍ដែលឆ្លងនោះ។ TSMC រំពឹងថា ការបិទចោលនេះអាចធ្វើឱ្យមានការពន្យារពេលទៅលើការនាំចេញ និងថ្លៃចំណាយផងដែរ ហើយវាមានការទស្សន៍ទាយថា វាអាចប៉ះពាល់ទៅដល់ប្រាក់ចំណូលដល់ទៅ ៣% ប្រហែលជា ២៥០ លាន ប៉ុន្តែវាអាចនឹងមានការពន្យារពេលទៅលើការនាំចេញសម្រាប់តែត្រីមាសទី ៣ នេះប៉ុណ្ណោះ សម្រាប់ត្រីមាសទី ៤ គឺមិនមានបញ្ហាអ្វីនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេនេះក៏ធ្វើការផលិតនូវបន្ទះឈីបសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដូចជា Apple, AMD, NVIDIA និង Qualcomm ផងដែរ៕
ប្រភព៖
https://thehackernews.com/2018/08/tsmc-iphone-computer-virus.html