ក្រុមហ៊ុនផលិតបន្ទះឈីប TSMC ស្តីបន្ទោសទៅលើមេរោគ WannaCry Malware ចំពោះរឿងផ្អាកការផលិតបន្ទះឈីបរបស់ខ្លួន

0

Taiwan Semiconductor Manufacturing Company (TSMC)​ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតនៅក្នុងពិភពលោកទៅលើផ្នែក semiconductors និង processors ត្រូវបង្ខំបិទចោលទៅលើការផលិតបន្ទះឈីបសម្រាប់រោងចក្រជាច្រើននៅថ្ងៃចុងសប្តាហ៍នេះបន្ទាប់ពីប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនទទួលរងនូវការវាយប្រហារដោយមេរោគនោះ។

ពេលនេះ វាមានការបង្ហាញអំពីការរីករាលដាលនៃមេរោគទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់នេះដែលជាលទ្ធផលមេរោគនេះគឺជា WannaCry— ដែលធ្លាប់វាយប្រហារទៅលើស្ថាប័នជាច្រើនរួចមកហើយដូចជាមន្ទីរពេទ្យ ក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ និងអាជីវកម្មជាច្រើនទៀតនៅក្នុងខែឧសភាឆ្នាំ ២០១៧ នេះ។

ការបិទចោលរបស់ក្រុមហ៊ុន TSMC សម្រាប់ការផលិតរយៈពេលមួយថ្ងៃពេញនៅសប្តាហ៍នេះបន្ទាប់ពីប្រព័ន្ធកុំព្យូទ័រនៅក្នុងរោងចក្រជាច្រើនត្រូវផ្អាកដោយសារតែវាមានមេរោគវាយប្រហារទៅលើការផលិតបន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើ iPhones នាពេលអនាគតរបស់ក្រុមហ៊ុន Apple នោះដែលវាបណ្តាលអោយមានការខាតបង់ទឹកប្រាក់ប្រមាណជា 256 លានដុល្លារអាមេរិកនោះ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតនូវ semiconductor នេះអោយដឹងថា ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនមិនមានការវាយប្រហារដោយផ្ទាល់ពីហេគឃ័រនោះទេ ប៉ុន្តែវាមានការចែកចាយមេរោគទៅលើបណ្តាញរបស់ TSMC ។ មេរោគនេះឆ្លងទៅកាន់ម៉ាស៊ីនចំនួនប្រហែលជា 10,000 គ្រឿងនៅក្នុងរោងចក្រកម្រិតខ្ពស់ដូចជា Tainan, Hsinchu និង Taichung​ ដែលកំពុងតែធ្វើការផលិតនូវបន្ទះឈីប semiconductors សម្រាប់ក្រុមហ៊ុន Apple នោះ។

ក្រុមហ៊ន TSMC ត្រូវគេរាយការណ៍ថាបានស្តីបន្ទោសទៅលើការវាយប្រហារពីមេរោគ 2017 WannaCry ransomware attackទៅលើក្រុមហ៊ុនរបស់ខ្លួននោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងការអភិវឌ្ឍ និងចែកចាយពីប្រទេសកូរ៉េខាងជើងនោះ មេរោគ WannaCry ransomware ធ្វើការបិទចោលទៅលើស្ថាប័នជាច្រើនដូចជាមន្ទីរពេទ្យ ក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ និងអាជីវកម្មជាច្រើនទៀតនៅក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោងនៅក្នុងខែឧសភា ឆ្នាំ ២០១៧ នោះ។ ជនរងគ្រោះពីមេរោគ WannaCry មានដូចជា Boeing, Renault, Honda, FedEx និងទីភ្នាក់ងារសុខភាពជាតិរបស់ចក្រភពអង់គ្លេសផងដែរ។

ក្រៅពីការផ្គត់ផ្គង់សម្រាប់ iPads និង iPhones របស់ក្រុមហ៊ុន Apple នោះ ក្រុមហ៊ុននេះក៏ធ្វើការផលិតនូវបន្ទះឈីប Processors និង Silicon Chips ជាច្រើនទៀតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា AMD, NVIDIA, Qualcomm និងជាច្រើនទៀតផងដែរ៕

ប្រភព៖

https://thehackernews.com/2018/08/tsmc-wannacry-ransomware-attack.html

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here