ក្រុមហ៊ុន Facebook មាន open sourced Fizz— ដែលជា Library មួយជួយអ្នកអភិវឌ្ឍកម្មវិធីជាច្រើនធ្វើការអនុវត្តទៅលើ TLS 1.3 protocol ជាមួយនឹងការពង្រឹងទៅលើផ្នែកសុវត្ថិភាព និងល្បឿននៃការតភ្ជាប់របស់វានោះ។
កាលពីចុងខែមុននេះ Google Chrome web browser ចាប់ផ្តើមធ្វើការប្រកាសថា វេបសាយដែលមិនមានការភ្ជាប់ជាមួយនឹង HTTPSត្រូវចាត់ទុកថាមិនមានសុវត្ថិភាពនោះទេ ហើយក្រុមហ៊ុនក៏ជម្រុញអោយអ្នកអភិវឌ្ឍកម្មវិធី និងអ្នកគ្រប់គ្រងវេបសាយធ្វើការផ្លាស់ប្តូរទៅកាន់ HTTPS ផងដែរ។
TLS 1.3 គឺជាប្រភេទ cryptographic protocol ថ្មីបំផុត និងមានសុវត្ថិភាពបំផុតសម្រាប់ផ្នែកសុវត្ថិភាព Transportation Layer Security (TLS) ហើយវាគឺជាជំនាន់បន្ទាប់របស់ Secure Sockets Layer (SSL) ដែលអាចធ្វើការ Encrypts ទៅលើទិន្នន័យរវាង Clients និង Severs ដើម្បីការពារការលួច ឬការក្លែងបន្លំទិន្នន័យនោះ។
ដើម្បីធ្វើអោយចរាចរណ៍នៅលើប្រព័ន្ធអ៊ីនធើរណិតកាន់តែមានសុវត្ថិភាពនោះ TLS 1.3 បំពាក់នូវមុខងារថ្មីៗជាច្រើនដូចជា encrypting handshake messages ក្នុងការរក្សានូវសារឯកជនភាពជាមួយនឹង Keys សម្ងាត់មួយ និងការប្រើប្រាស់នូវ zero round-trip (0-RTT) connection ដែលមានល្បឿនលឿនជាង TLS 1.2 នោះ។ Fizz ដាក់អោយដំណើរការនៅលើ GitHub ហើយអ្នកណាក៏ដោយអាចចូលទៅដំណើរការ និងប្រើប្រាស់វាបាន៕
ប្រភព៖