វិធីសាស្រ្តក្នុងការហេគទៅលើលេខសម្ងាត់ WiFi Password កាន់តែងាយស្រួលជាមួយនឹងការវាយប្រហារទៅលើ WPA/WPA2

0

តើអ្នកកំពុងតែស្វែងរកនូវវិធីសាស្រ្តនៅក្នុងការហេគទៅលើ Wi-Fi Password ឬការហេគទៅលើកម្មវិធី WiFi hacking software មែនទេ? ពេលនេះ អ្នកស្រាវជ្រាវសុវត្ថិភាពម្នាក់ទម្លាយនូវបច្ចេកទេសក្នុងការហេគទៅលើ Wi-Fi ដែលកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមហេគឃ័រធ្វើការហេគទៅលើ WiFi passwords ចេញពី Routers បាន។

នៅក្នុងការរកឃើញតាមរយៈការប្រើប្រាស់នូវ password-cracking tool Hashcat ដ៏ពេញនិយមនោះ លោក Jens ‘Atom’ Steube បញ្ជាក់ថា សម្រាប់បច្ចេកទេសនៃការហេគទៅលើ Wi-Fi នេះគឺអាចប្រើប្រាស់បាននៅលើប្រូតូកូល WPA/WPA2 wireless network protocols  ជាមួយនឹង Pairwise Master Key Identifier (PMKID) បាន។

ការវាយប្រហារនេះអាចធ្វើឡើងបាននៅលើ WPA/WPA2 ដែលអាចធ្វើការដំណើរការនៅលើ WiFi networks ​ត្រូវប្រទះឃើញដោយ​ Steube ខណៈពេលដែលគាត់កំពុងតែធ្វើការវិភាគទៅលើការដំណើរការនូវស្តង់ដារសុវត្ថិភាព WPA3 នោះ។ វិធីសាស្រ្តថ្មីសម្រាប់ធ្វើការហេគទៅលើ WiFi នេះអនុញ្ញាតឱ្យក្រុមហេគឃ័រធ្វើការទាញយកមកវិញនូវ Pre-shared Key (PSK) login passwords ដែលអនុញ្ញាតឱ្យពួកគេធ្វើការហេគចូលទៅក្នុង Wi-Fi network និងលួចស្តាប់ការសន្ទនានៅលើប្រព័ន្ធទំនាក់ទំនងនេះបានផងដែរ៕

ប្រភព៖

https://thehackernews.com/2018/08/how-to-hack-wifi-password.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here