កម្មវិធី Google  Maps បន្ថែមលក្ខណៈពិសេសមួយដែលមានសារៈប្រយោជន៍បំផុត

0

កម្មវិធី GOOGLE Maps បន្ថែមវិធីសាស្រ្តចែកចាយទីតាំងថ្មីក្នុង brand new ដែលនឹងទទួលបានអ្នកប្រើប្រាស់ច្រើន។ បើទោះជា Google ធ្វើសេចក្តីប្រកាសមួយនៅពេលដែលលក្ខណៈពិសេសថ្មីត្រូវចេញផ្សាយបង្ហាញថា មានការកែប្រែបន្តិចបន្តួចដើម្បីផ្លាស់ប្តូរបទពិសោធន៏នៃការប្រើប្រាស់កម្មវិធី។

កម្មវិធីផែនទី Google Maps អនុញ្ញាតឱ្យអ្នកប្រើចែករំលែកទីតាំងរបស់ពួកគេជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលអាចឲ្យការជួបជុំមានភាពស្រួលដោយសារមានប្រព័ន្ធទីតាំងត្រឹមត្រូវ។ ប៉ុន្តែឥឡូវនេះវាបង្ហាញឡើងនៅពេលអ្នកចែករំលែកទីតាំងអ្នក ដោយអ្នកដែលទទួលទីតាំងពីអ្នកអាចមើលឃើញភាគរយថ្មរបស់ឧបករណ៍ដែលអ្នកប្រើប្រាស់។

ប្រព័ន្ធប្រតិបត្តិការ Android Police កត់សម្គាល់លក្ខណៈពិសេសថ្មី និងពន្យល់ពីរបៀបដែលបង្ហាញភាគរយថ្មដោយបន្ថែមពីលើស្ថានភាពសាកថ្ម។ ការចេញផ្សាយនេះប្រកាសថា គេធ្វើតេស្តសាកល្បងអាយុកាលថ្មហើយឃើញថាពិតជាត្រឹមត្រូវណាស់។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Google Maps ប្រាកដជាមានប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលឆ្ងល់ថាហេតុអ្វីបានជាអ្នកណាម្នាក់មិនឆ្លើយតបសារ។ ដូចគ្នានេះដែរ វាក៏អាចជាមធ្យោបាយល្អដើម្បីពិនិត្យមើលថាតើនរណាម្នាក់និយាយការពិតដែរឬទេប្រសិនបើពួកគេអះអាងថាពួកគេមិនបានតបសារទៅអ្នកវិញដោយសារតែឧបករណ៍របស់ពួកគេអស់ថ្ម។ នៅពេលដែលអ្នកចែករំលែកទីតាំងរបស់អ្នកជាមួយអ្នកប្រើប្រាស់ផ្សេងទៀតនៅលើផែនទី Google maps ពួកគេអាចស្វែងរកទិសដៅកាន់តែងាយស្រួលទៅកាន់ទីតាំងច្បាស់លាស់បានយ៉ាងងាយស្រួល។

វាមានពាក្យចចាមអារ៉ាមនិយាយថា លក្ខណៈពិសេសមួយអាចនឹងអាចបន្ថែមលើ Google Maps ក្រោយពីប្រព័ន្ធប្រតិបត្តិការ Android Police ប្រើប្រាស់ស៊ីជម្រៅនូវកម្មវិធីបេតា v9.71 ដែលដំណើរការនៅខែកុម្ភៈ។ ការចេញផ្សាយនេះទទួលស្គាល់ថា ដំបូងឡើយគេជឿជាក់ថា លក្ខណៈពិសេសនេះនឹងជួយអ្នកប្រើប្រាស់អាចធ្វើការប៉ាន់ស្មានអាយុកាលថ្មប៉ុន្តែកំណែ version ពេញលេញនឹងមានលក្ខណៈច្បាស់លាស់ជាង។សប្ដាហ៍មុន Google Maps បន្ថែមនូវមុខងារថ្មីមួយដើម្បីដោះស្រាយចំណង់អាហាររបស់អ្នកប្រើប្រាស់។

ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ Google Maps ប្រាកដជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។ មុខងារដែលហៅថា “match”  អាចប៉ាន់ប្រមាណថាតើអ្នកនឹងចូលចិត្តភោជនីយដ្ឋានមួយកម្រិតប៉ុនណា។ វាអាចកំណត់ភាគរយអាស្រ័យលើចំណង់ចំណូលចិត្តម្ហូបអាហារ និងភេសជ្ជៈបន្ថែមពីលើយោបល់របស់អ្នកប្រើដែលបានផ្ដល់ឱ្យ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនភាពត្រឹមត្រូវនៃសេវាកម្មថ្មី ក្រុមហ៊ុន Google នឹងជម្រុញឱ្យអ្នកប្រើប្រាស់ផ្តល់យោបល់អំពីភោជនីយដ្ឋានដទៃទៀតផងដែរ៕

ប្រភព៖

https://www.express.co.uk/life-style/science-technology/998525/Google-Maps-adds-useful-feature-brand-new-update-location-sharing-battery-life-percentage

 

LEAVE A REPLY

Please enter your comment!
Please enter your name here