ក្រុមហ៊ុនតៃវ៉ាន់ដែលផលិតបន្ទះឈីបសម្រាប់ទូរស័ព្ទ iPhone ឲ្យក្រុមហ៊ុន Apple ត្រឡប់មកដំណើរវិញក្នុងផលិតកម្មពេញលេញក្រោយពីឆ្លងមេរោគនេះនៅចុងសប្តាហ៍។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក (Semiconductor) តៃវ៉ាន់ (TSMC) ត្រូវបិទរោងចក្រខ្លះរបស់ខ្លួន។ ក្រុមហ៊ុននិយាយថា ការវាយប្រហារនេះបង្ហាញពីការផ្លាស់ប្តូររបស់មេរោគ ransomware Wannacry ។ ក្រុមហ៊ុនផលិតនេះ បដិសេធថាក្រុមហ៊ុនមិនត្រូវគេហេគទេ ហើយបន្ទោសកំហុសលើបញ្ហាគាំងអំឡុងពេលមានការដំឡើងឧបករណ៍ថ្មីដែលព្រមបិទសេវាមុន។
ប្រធានប្រតិបត្តិ CC Wei ប្រាប់ពួកអ្នកយកព័ត៌មានថា គាត់មានការរន្ធត់ និងភ្ញាក់ផ្អើលដែលមានការវាយប្រហារកើតឡើង។ លោកប្រាប់ភ្នាក់ងារ Reutersថា វាមិនអាចទៅរួចនោះទេដែលថាមនុស្សនឹងមិនបានធ្វើកំហុស ហើយក្រុមហ៊ុនផ្លាស់ប្តូរប្រព័ន្ធដើម្បីរកមេរោគដោយស្វ័យប្រវត្តិ ហើយកំហុសបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។ ក្រុមហ៊ុននេះមិនធ្វើសេចក្តីអត្ថាធិប្បាយអំពីប្រភពមេរោគនោះទេ។
អតិថិជនផ្សេងទៀតរបស់ TSMC មានក្រុមហ៊ុន Nvidia និង Qualcomm ។ វាជាក្រុមហ៊ុនដែលគេចាត់ទុកថាជាផ្នែកមួយនៃក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក។ លោក Thomas Nuth នាយកផ្នែកផលិតកម្មនៅក្រុមហ៊ុន Nozomi Networks និយាយថា បញ្ហាដែលរងពី TSMC រំឭកយើងថា អង្គភាពទាំងឡាយសូម្បីតែអ្នកដែលកំពុងឈានមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាចក្លាយជាជនរងគ្រោះពីមេរោគ។ ខណៈពេលដែលពេលវេលានៃបិទអាចជាការរអាក់រអួលមួយដ៏តានតឹងសម្រាប់ក្រុមហ៊ុនភាគច្រើន នៅពេលដែលមេរោគវាតម្រង់គោលដៅទៅលើដំណើរការផលិតកម្មដែលលទ្ធផលអាចមានតម្លៃខ្ពស់៕
ប្រភព៖
https://www.bbc.com/news/technology-45089095