YouTube, Facebook និង iTunes ​លុបចោល InfoWars ដោយសារការរំលោភទៅលើគោលការណ៍ណែនាំ

0

ថ្មីៗនេះ ក្រុមហ៊ុន Apple លុបចោលនូវ podcasts របស់អ្នកទ្រឹស្តីចារកម្ម Alex Jones និងលុប InfoWars ពីកម្មវិធី iTunes និងកម្មវិធី Podcasts ។ ក្រុមហ៊ុនលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនមិនអត់ឱនដល់ការនិយាយបង្ហាញពីការស្អប់ឡើយ។ នៅថ្ងៃចន្ទ ហ្វេសប៊ុកធ្វើការលុបចោលទំព័រ InfoWars លើវេទិការបស់ខ្លួនដោយសារការប្រើប្រាស់សម្តីស្អប់ ​ហើយឆានែល​របស់លោក Alex Jones លើ YouTube ផងដែរ។ ក្នុងបណ្តាញផ្សាយបន្តផ្ទាល់នៅលើ Twitter លោក Jones និយាយថា InfoWars ក្លាយទៅជាប៉ុស្តិ៍ដែលគេមើលច្រើនបំផុត។

Spotify ប្រាប់ BBC ថា ក្រុមហ៊ុនដកកម្មវិធី Alex Jones Show ចេញពីបញ្ជី podcast របស់ខ្លួននៅថ្ងៃចន្ទនេះ។ ក្រុមហ៊ុនបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនរាយការណ៍ពីមាតិកាស្អប់យ៉ាងធ្ងន់ធ្ងរ។ដោយសារតែមានការរំលោភបំពានម្តងហើយម្តងទៀតលើគោលការណ៍ហាមឃាត់របស់ Spotify កម្មវិធី Alex Jones Show បាត់បង់ការចូលដំណើរ ទៅកាន់វេទិកា Spotify ។

ទ្រឹស្តីវាយប្រហារ

លោក Jones ត្រូវគេរិះគន់យ៉ាងខ្លាំងចំពោះការលើកឡើងពីទ្រឹស្ដី​ពីការវាយប្រហារ នៅថ្ងៃទី 9 ខែកញ្ញានៅទីក្រុងញូវយ៉កថាជាការរៀបចំឡើងដោយរដ្ឋាភិបាលអាមេរិក។លោកអះ​​អាង​​​ថា ក្មេងៗជាច្រើនត្រូវគេសម្លាប់ក្នុងការសម្លាប់រង្គាលក្នុងឆ្នាំ 2012 នៅសានឌីហុកសុទ្ធតែ​ជាអ្នកសំដែង។ ឪពុកម្តាយរបស់កូនពីរនាក់ដែលត្រូវ គេបាញ់ក្នុងការវាយប្រហារនោះ​កំពុងប្តឹងគាត់ពីបទបរិហារកេរ្តិ៍ដោយលើកឡើងថា លោក Jones ធ្វើការអះអាងក្លែងក្លាយ​ឃោរឃៅ និងគ្រោះថ្នាក់។

ទោះយ៉ាងណាក៏ដោយ អ្នកអត្ថាធិប្បាយស្តាំនិយមជាច្រើនលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យា រារាំងអ្នកផុសផ្សាយគឺជាបញ្ហាប្រឈមចំពោះច្បាប់សេរីភាពនិយាយរបស់សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត Wikileaks ចាត់ទុកចលនានេះថា ចក្រពត្តិនិយមវប្បធម៌សាន់ហ្វ្រាន់ ស៊ីស្កូ។

គោលការណ៍ណែនាំច្បាស់លាស់

ខណៈពេលដែលក្រុមហ៊ុន Apple មិនបានដាក់ InfoWars លើម៉ាស៊ីនមេរបស់ខ្លួន តែកម្មវិធី iTunes និង Podcasts របស់ក្រុមហ៊ុនក្រុមហ៊ុន Apple ធ្វើឱ្យកម្មវិធីនេះភ្ជាប់ទៅកាន់មនុស្សរាប់លាននាក់បានយ៉ាងងាយស្រួល។ កម្មវិធីចំនួន ០៥ ក្នុងចំណោមកម្មវិធីទាំងប្រាំមួយ ដែលទាក់ទងនឹង InfoWars នឹងលែងមាននៅលើ iTunes ទៀតហើយ។ ក្រុមហ៊ុន Apple ឈប់ភ្ជាប់ទៅនឹងតំន  Alex Jones Podcast  និង War Room ក្នុងកម្មវិធីរបស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ Real News នៅតែមានលើ iTunes ។ ក្នុងសេចក្តី​ថ្លែង​​ការណ៍មួយក្រុមហ៊ុន Apple ប្រាប់ Buzzfeed News ថា ក្រុមហ៊ុនមានគោលការណ៍ណែនាំ ច្បាស់លាស់ដែលអ្នកបង្កើតនិងអ្នកអភិវឌ្ឍន៍ត្រូវធ្វើតាមដើម្បីធានាថា ក្រុមហ៊ុនផ្តល់នូវ បរិយាកាសសុវត្ថិភាពសម្រាប់អ្នកប្រើទាំងអស់។ កម្មវិធី ​និងប្រព័ន្ធផ្សព្វផ្សាយសង្គមជា ច្រើនផ្សេងទៀតចាត់វិធានការប្រឆាំងនឹងមាតិការបស់ InfoWars ។នៅខែកក្កដា  YouTube លុបវីដេអូចំនួនបួនចេញពីប៉ុស្តិ៍របស់លោក Jones ដែលមានអ្នកគាំទ្រជាង 2.4 លាននាក់។
ក្នុងវីដេអូនោះ លោក Jones រិះគន់ជនអន្តោប្រវេសន៍ម៉ូស្លីមទៅកាន់ទ្វីបអ៊ឺរ៉ុប និងតាក់តែងរូប​តុក្កតាប្តូរភេទ។ YouTube និយាយថា ក្រុមហ៊ុនមាន គោលការណ៍យូរអង្វែងប្រឆាំងនឹង ការគំរាមកំហែងកុមារ និងការនិយាយបង្ហាញភាពស្អប់ខ្ពើម  ប៉ុន្តែ InfoWars អះអាងថាវីដេអូទាំងនេះត្រូវគេលុបចោលដោយសារពួកគេរិះគន់លើបញ្ហាសេរីភាពនោះ៕

ប្រភព៖

https://www.bbc.com/news/technology-45083684

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here