ការវាយប្រហារមេរោគ SamSam Ransomware មានរង្វង់ទឹកប្រាក់ជិត 6 លានដុល្លារអាមេរិក

0

មេរោគចាប់ជំរិត Ransomware បានក្លាយជាទីផ្សារងងឹតដែលមានទឹកប្រាក់រាប់រយលានដុល្លារអាមេរិកសម្រាប់ឧក្រិដ្ឋជនលើប្រព័ន្ធអ៊ីនធឺណិត ហើយពេលនេះមេរោគ  SamSam គឺជាឧទាហរណ៍មួយសម្រាប់រឿងនេះ។ តាមការស្រាវជ្រាវថ្មីបង្ហាញថា មេរោគ SamSam ransomware ធ្វើការគំរាមចាប់ជំរិតទឹកប្រាក់រហូតដល់ទៅជិត 6 លានដុល្លារអាមេរិកចេញពីជនរងគ្រោះជាច្រើនចាប់ពីខែធ្នូឆ្នាំ ២០១៥ ហើយក្រុមឧក្រិដ្ឋជនដែលស្ថិតនៅពីក្រោយមេរោគនេះក៏ចាប់ផ្តើមចែកចាយវាទៅកាន់ផ្នែកជាច្រើននៅលើពិភពលោកនេះ។

ក្រុមអ្នកស្រាវជ្រាវនៅ Sophos ធ្វើការតាមដានទៅលើអាសយដា្ឋនរបស់ Bitcoin addresses ដែលគ្រប់គ្រងដោយអ្នកវាយប្រហារដែលប្រើប្រាស់មេរោគ SamSam ហើយពួកគេរកឃើញថា អ្នកវាយប្រហារទាំងនេះទទួលបានទឹកប្រាក់ច្រើនជាង 5.9 លានដុល្លារអាមេរិកពីជនរងគ្រោះចំនួន 233 នាក់ ហើយប្រាក់ចំណូលរបស់ពួកគេក៏មានការកើនឡើងដែលមានចំណូលដល់ទៅ  $300,000 ក្នុងមួយខែផងដែរ។

របាយការណ៍មួយចេញពី Sophos បញ្ជាក់ថា “សរុបរួមមក យើងរកឃើញនូវអាសយដ្ឋានចំនួន 157 ដែលទទួលបាននូវការបង់ប្រាក់រំលោះដែលនៅក្នុងនោះនៅមាន 89 អាសយដ្ឋានទៀតដែលនៅមិនទាន់ធ្វើការបង់ប្រាក់។”

លក្ខណៈពិសេសដែលមេរោគ SamSam ខុសប្លែកពីមេរោគ ransomware ផ្សេងនោះគឺថា មេរោគ SamSam មិនមែនចេះតែធ្វើការចែកចាយនៅលើអ៊ីម៉ែលរបស់អ្នកប្រើប្រាស់នោះទេ។ អ្នកវាយប្រហារធ្វើការជ្រើសរើសនូវគោលដៅជាច្រើន និងប្រព័ន្ធ Systems ដែលឆ្លងមេរោគនេះសម្រាប់ការវាយប្រហារ។ អ្នកវាយប្រហារធ្វើការចែកចាយមេរោគ SamSam ransomware តាមរយៈបណ្តាញ Network ដែលមានចំណុចរងគ្រោះនៅក្នុង Systems នោះ។

ខុសប្លែកពីមេរោគ WannaCry និង  NotPetya នោះ មេរោគ SamSam មិនមានការដាក់បញ្ចូលនូវ Worm ឬ Virus ដែលអាចធ្វើការចែកចាយដោយខ្លួនឯងបាននោះទេ។ នៅពេលដែលមេរោគនេះឆ្លងទៅកាន់បណ្តាញ network នោះ មេរោគនេះធ្វើការ Encrypts ទៅលើទិន្នន័យរបស់ប្រព័ន្ធ Systems និងទាមទារអោយមានការបង់ប្រាក់ខ្ពស់ប្រហែលជា $500,000 នៅក្នុងការផ្លាស់ប្តូររូបិយប័ណ្ណនៅលើ Bitcoin សម្រាប់ការទទួលបាននូវ Decryption Keys នោះ៕

ប្រភព៖

https://thehackernews.com/2018/07/samsam-ransomware-attacks.html

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here