ពេលនេះ វាមានការអាម៉ាស់មួយទៀតសម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុន Apple ។ ពេលនេះ Apple servers ត្រូវគេជឿជាក់ថាធ្វើការហេគដោយក្មេងជំទង់វ័យ ១៦ ឆ្នាំម្នាក់ដែលជាសិស្សសាលារៀននៅក្នុងទីក្រុង Melbourne ប្រទេសអូស្រា្តលីដែលធ្វើការហេគចូលទៅក្នុង Apple servers និងទាញយកទិន្នន័យឯកសារសម្ងាត់ចំនួន 90GB រួមមាន Keys សម្រាប់ធ្វើការ Login របស់អ្នកប្រើប្រាស់រួមទាំង Accounts ជាច្រើនទៀត។
ក្មេងជំទង់នេះប្រាប់ទៅកាន់អាជ្ញាធរថា គាត់ធ្វើការហេគទៅលើក្រុមហ៊ុន Apple ដោយសារតែគាត់គឺជាអ្នកគាំទ្ររបស់ក្រុមហ៊ុននេះ ហើយគាត់ចង់ធ្វើការនៅក្នុងក្រុមមហ៊ុនបច្ចេកវិទ្យានេះ។ អ្វីដែលកាន់តែអាម៉ាស់នោះ ក្មេងនេះអាចធ្វើការហេគទៅលើ Apple Servers ហើយអ្នកគ្រប់គ្រងទៅលើប្រព័ន្ធ System Administrations របស់ក្រុមហ៊ុន Apple បរាជ័យក្នុងការទាញយកទិន្នន័យទាំងនោះត្រឡប់មកវិញ។
នៅពេលដែលក្រុមហ៊ុន Apple ដឹងអំពីបញ្ហានេះនោះ ក្រុមហ៊ុននេះធ្វើការទាក់ទងទៅកាន់ប៉ូលិស FBI ដែលជួយប៉ូលិសសហព័ន្ធរបស់អូស្រា្តលី Australian Federal Police (AFP) បន្ទាប់មកក៏ធ្វើការរកឃើញនូវវត្តមានរបស់គាត់នៅលើ Servers និងធ្វើការ Block ក្មេងនេះ។ AFP ចាប់ក្មេងជំទង់នោះកាលពីឆ្នាំមុននេះ ហើយធ្វើការរឹបអូសយកកុំព្យូទ័រចំនួន ២ គ្រឿង ស្មាតហ្វូនមួយគ្រឿង និង Hard Drive មួយផងដែរ។
បន្ទាប់ពីធ្វើការវិភាគទៅលើឧបករណ៍ដែលរឹបអូសបាននោះ អាជ្ញាធររកឃើញនូវទិន្នន័យដែលលួចបាននៅក្នុង Folder មួយដែលមានឈ្មោះថា “hacky hack hack” ។ ប៉ូលិស FBI និង AFP ធ្វើការរក្សានូវការសម្ងាត់រហូតមកដល់ពេលនេះ ហើយក្រុមហ៊ុនApple ក៏មិនទាន់ធ្វើការបញ្ជាក់អំពីប្រភេទទិន្នន័យដែលត្រូវលួចបានដែរ។ ក្មេងជំទង់នេះនឹងធ្វើការបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ៕
ប្រភព៖
https://thehackernews.com/2018/08/apple-hack-servers.html