ការរីករាលដាលនៃការហេគទៅលើកម្មវិធី Instagram ធ្វើការចាក់សោរអ្នកប្រើប្រាស់ជាច្រើនក្នុងការចាកចេញពី Account របស់ពួកគេ

0

កម្មវិធី Instagram ទទួលរងនូវការរីករាលដាលនៃយុទ្ធនាការនៃការហេគដែលត្រូវគេដឹងថាចេញមកពីប្រទេសរុស្សី និងឆ្លងទៅកាន់អ្នកប្រើប្រាស់រាប់រយនាក់នៅក្នុងរយៈពេលមួយសប្តាហ៍មុននេះដែលពួកគេមិនអាចធ្វើការចាកចេញពី Accounts របស់ពួកគេនោះទេ។ នៅក្នុងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់នៅលើ Instagram រួមទាំងនៅលើ Twitter និង Reddit នោះ វាក៏មានការហេគដែលពាក់ព័ន្ធទៅនឹងការចាក់សោរមិនអោយពួកគេចាកចេញពី Account របស់ពួកគេជាមួយនឹងការផ្លាស់ប្តូរអ៊ីម៉ែលទៅកាន់ .ru domains ។

តាមការបញ្ជាក់របស់ជនរងគ្រោះនោះ សម្រាប់ឈ្មោះ account, រូបភាព profile pictures, លេខសម្ងាត់passwords, អ៊ីម៉ែល​ email addresses ដែលពាក់ព័ន្ធទៅនឹងគណនី account names, profile pictures, passwords, email addresses និងគណនី Facebook accounts ក៏មានការផ្លាស់ប្តូរនៅក្នុងការវាយប្រហារនេះផងដែរ។ សម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលឆ្លងនូវមេរោគនេះនៅក្នុង Instagram ក៏ធ្វើការត្អូញត្អែរអំពីការផ្លាស់ប្តូររូបភាពនៃ Profiles Pictures របស់ពួកគេជាមួយនឹងខ្សែភាពយន្តល្បីៗដូចជា Despicable Me 3 និង Pirates of the Caribbean ផងដែរ។

ខណៈពេលដែលវានៅមិនទាន់ច្បាស់តើអ្នកណាស្ថិតនៅពីក្រោយការហេគទៅលើ Instagram Accounts នោះ ការប្រើប្រាស់នូវអ៊ីម៉ែលនេះគឺមានប្រភពចេញពីប្រទេសរុស្សីដែលមាន email provider mail.ru ដែលមានក្រុមហេគឃ័រមានប្រភពចេញពីប្រភពប្រទេសរុស្សីនោះ។ នៅក្នុងការរកឃើញរបស់ Mashable ការហេគនេះឆ្លងទៅលើអ្នកប្រើប្រាស់នៅក្នុងកម្មវិធី Instagram ដែលអ្នកប្រើប្រាស់នូវ two-factor authentication (2FA) ប៉ុន្តែវានៅមិនអាចបញ្ឈប់ហេគឃ័រអោយធ្វើការហេគទៅលើគណនីរបស់ពួកគេនោះទេ៕

ប្រភព៖

https://thehackernews.com/2018/08/hack-instagram-accounts.html

LEAVE A REPLY

Please enter your comment!
Please enter your name here