អ្នកបោកបញ្ឆោតអ៊ីម៉ែល (Email Phishers) ប្រើប្រាស់នូវវិធីសាស្រ្តថ្មីដើម្បីគេចផុតពីការការពារនៅក្នុងកម្មវិធី Microsoft Office 365

0

ការបោកបញ្ឆោត (Phishing) គឺជាបញ្ហាមួយដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនចាប់ផ្តើមព្យាយាមក្នុងការការពារអតិថិជន ឬបុគ្គលិករបស់ខ្លួនអោយមានសុវត្ថិភាព។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពធ្វើការព្រមានអំពីការវាយប្រហារបែបបោកបញ្ឆោតថ្មីថា ឧក្រិដ្ឋជននៅលើអ៊ីនធឺណិត និងអ្នកបោកបញ្ឆោតតាមអ៊ីម៉ែលប្រើប្រាស់នូវវិធីសាស្រ្តថ្មីក្នុងការឆ្លងកាត់នូវការការពារ Advanced Threat Protection (ATP) ដែលប្រើប្រាស់ដោយកម្មវិធី Microsoft Office 365 នោះ។

Microsoft Office 365 គឺជាដំណោះស្រាយសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់នូវសេវាកម្មអនឡាញជាច្រើនដូចជាកម្មវិធី Exchange Online, SharePoint Online, Lync Online និងកម្មវិធី Office Web Apps ដូចជា Word, Excel, PowerPoint, Outlook និង OneNote ផងដែរ។

សម្រាប់ផ្នែកខាងលើនៃសេវាកម្មនេះ ក្រុមហ៊ុន Microsoft ក៏ផ្តល់នូវមុខងារ artificial intelligence និងមុខងារ machine learning ដែលមានការការពារសុវត្ថិភាពក្នុងការការពារពីការបោកបញ្ឆោត និងការគំរាមកំហែងផ្សេងទៀតនៅក្នុងកម្រិតមួយដែលមានសុវត្ថិភាពបំផុត។ កាលពីមួយខែមុននេះ អ្នកបោកបញ្ឆោតរកឃើញនូវបច្ចេកទេសមួយហៅថា ZeroFont ដែលអាចធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យនៃព័ត៌មានធនាគារផងដែរ។ នៅក្នុងខែឧសភា ឆ្នាំ ២០១៨ នេះ ឧក្រិដ្ឋជនអ៊ីនធឺណិតក៏រកឃើញនូវមេរោគនៅក្នុង URL នៅក្នុងវិធីមួយដែលមុខងារសុវត្ថិភាព Safe Links security feature  នៅក្នុងកម្មវិធី Office 365 ដែលបរាជ័យក្នុងការរកឃើញនូវការផ្លាស់ប្តូរនូវ Hyperlink ជាមួយនឹងការនាំជនរងគ្រោះជាច្រើនទៅកាន់វេបសាយដែលបោកបញ្ឆោតនោះ៕

ប្រភព៖

https://thehackernews.com/2018/08/microsoft-office365-phishing.html

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here