អតិតវិស្វកផ្នែកបណ្តាញ Network របស់ក្រុមហ៊ុន Microsoft ត្រូវចោទប្រកាន់នៅក្នុងខែមេសានៅក្នុងឆ្នាំនេះ ពេលនេះត្រូវទទួលការកាត់ទោសរយៈពេល ១៨ ខែនៅក្នុងពន្ធនាគារបន្ទាប់ពីលោកសារភាពថាធ្វើការលាងលុយកង្វក់ជាមួយនឹងការបង្កើតនូវមេរោគ Reveton ransomware ។ មេរោគ Reveton ransomware គឺជាមេរោគចាស់នោះទេដែលធ្វើការបង្ហាញនូវសារមួយដែលអះអាងថាមកពីភ្នាក់ងារអនុវត្តន៍ច្បាប់ថ្នាក់ជាតិនោះ។
នៅក្នុងអេក្រង់នេះមានការបង្ហាញថា ជនរងគ្រោះទាំងនេះត្រូវរកឃើញថាបង្កើតនូវសកម្មភាពល្មើសច្បាប់ ហើយទីភ្នាក់ងារច្បាប់នៅលើអនឡាញរកឃើញនូវបទល្មើសនេះនៅលើកុំព្យូទ័ររបស់ពួកគេដោយបង្ខំអោយពួកគេត្រូវបង់ប្រាក់ពិន័យចំនួន $200-300 នៅក្នុងរយៈពេល 48 ម៉ោងតាមរយៈកុំព្យូទ័ររបស់ពួកគេនោះ។ លោក Raymond Odigie Uadiale វ័យ ៤១ ឆ្នាំធ្វើការផ្នែកវិស្វករបណ្តាញ Network របស់ក្រុមហ៊ុន Microsoft មិនត្រឹមតែធ្វើការបង្កើតនូវមេរោគ Reveton ransomware ប៉ុន្តែលោកក៏ជួយចែកចាយមេរោគ Reveton ransomware នេះនៅក្នុងចក្រភពអង់គ្លេស និងដាក់ឈ្មោះនៅលើអនឡាញថា “K!NG” ដើម្បីទទួលប្រាក់លោះពីជនរងគ្រោះនៅក្នុងការទិញ Green Dot MoneyPak prepaid vouchers ។
លោក Uadiale គឺជាសិស្សដែលសិក្សានៅក្នុងមហាវិទ្យាល័យ Florida International University នៅក្នុងពេលដែលលោកប្រព្រឹត្តិបទល្មើសនៅក្នុងឆ្នាំ ២០១២ និង ២០១៣ ទទួលយកនូវ MoneyPak debit cards ស្ថិតនៅក្រោមការប្រើប្រាស់ឈ្មោះថា Mike Roland និងទទួលការបង់ប្រាក់ពីជនរងគ្រោះរបស់មេរោគ Reveton ។ នៅក្នុងការប្រើប្រាស់សេវាកម្ម Liberty Reserve នេះ លោក Uadiale ធ្វើការបញ្ជូនទឹកប្រាក់ $93,640 ចូលទៅក្នុងគណនីជាច្រើននៅក្នុងចក្រភពអង់គ្លេសផងដែរ។
សេវាកម្ម Liberty Reserve ត្រូវបានបិទចោលដោយអាជ្ញាធររបស់សហរដ្ឋអាមេរិកនៅក្នុងខែឧសភា ឆ្នាំ ២០១៣ បន្ទាប់ពីសេវាកម្មនេះត្រូវប្រើប្រាស់សម្រាប់ធ្វើការលាងលុយកង្វក់ជាច្រើនរាប់រយលានដុល្លារអាមេរិកតាមរយៈការប្រើប្រាស់នូវការប្តូររូបិយបណ្ណឌីជីថ និងត្រូវកាត់ទោសអោយជាប់ពន្ធនាគារដល់ទៅ ២០ ឆ្នាំផងដែរ។ លោក Uadiale ត្រូវកាត់ទោសអោយជាប់ពន្ធនាគារ ១៨ ខែ៕
ប្រភព៖
https://thehackernews.com/2018/08/microsoft-reveton-ransomware.html