មេរោគ NSO Spyware មានគោលដៅវាយប្រហារទៅលើសកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកស្រាវជ្រាវ

0

អង្គការ Amnesty International ដែលជាស្ថាប័នមួយដ៏សំខាន់បំផុតមានតួនាទីក្នុងការការពារសិទ្ធិមនុស្សនោះអះអាងថា ម្នាក់ក្នុងបុគ្គលិករបស់ខ្លួនត្រូវបានក្លាយជាគោលដៅសម្រាប់ក្រុម NSO Group របស់អ៊ីស្រាអ៊ែល។ NSO Group គឺជាក្រុមហ៊ុនមួយរបស់អ៊ីស្រាអ៊ែលដែលមានធ្វើការលក់នូវមេរោគ high-tech spyware និងមេរោគ malware ដែលអាចធ្វើការបញ្ជាពីចម្ងាយក្នុងការហេគចូលទៅក្នុង iPhones របស់ Apple និង Android របស់ Google បាន។

មេរោគ Spyware ដែលខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុននេះមានឈ្មោះថា Pegasus សម្រាប់ប្រើប្រាស់នៅលើ iPhones, Android និងស្មាតហ្វូនជាច្រើនទៀតដែលមានគោលដៅវាយប្រហារទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកកាសែតចេញពីម៉ិចស៊ិកូទៅកាន់ United Arab Emirates ។ មេរោគ Pegasus ត្រូវបានបង្កើតឡើងសម្រាប់ធ្វើការហេគទៅលើស្មាតហ្វូនក្នុងការបញ្ជាពីចម្ងាយ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការចូលទៅកាន់ការគ្រប់គ្រងទិន្នន័យរបស់ជនរងគ្រោះដែលជាគោលដៅដែលរួមមានសារ អ៊ីម៉ែល កម្មវិធី WhatsApps ទីតាំងរបស់អ្នកប្រើប្រាស់ microphone និងកាមេរ៉ាថែមទៀតដែលអ្នកប្រើប្រាស់មិនបានដឹងខ្លួននោះទេ។

ពេលនេះ មេរោគ spyware នេះត្រូវប្រើប្រាស់សម្រាប់ធ្វើការប្រឆាំងជាមួយនឹងអង្គការ Amnesty International នៅក្នុង Saudi Arabia កាលពីដើមឆ្នាំនេះ។ Amnesty និយាយថា អ្នកស្រាវជ្រាវម្នាក់របស់ខ្លួនបានទទួលនូវសារសង្ស័យមួយនៅលើ WhatsApp នៅដើមខែមិថុនាឆ្នាំនេះ។ សារនេះក៏មានភ្ជាប់ជាមួយនឹង Link ដែលជាវេបសាយព័ត៌មានអារ៉ាប់ ប៉ុន្តែអង្គការនេះជឿជាក់ថានេះគឺជារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន NSO Group ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលមេរោគ Pegasus ឆ្លងទៅលើម៉ាស៊ីន Android ឬ iPhones នោះវាអាចធ្វើការលួចទិន្នន័យសារជាសម្ងាត់ ការចារកម្មនៅលើការខលទូរស័ព្ទ និងការបើក Webcam និងស្តាប់អ្វីគ្រប់យ៉ាងតាម microphone បាន៕

ប្រភព៖

https://thehackernews.com/2018/07/iphone-hacking-spyware.html

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here