ស្ងាត់ៗ! ក្រុមហ៊ុន Google មានគម្រោងក្នុងការដាក់ដំណើរការនូវម៉ាស៊ីនស្វែងរកតាមដាន (Censored Search Engine) នៅក្នុងប្រទេសចិន

0

បន្ទាប់ពីការអវត្តមានរយៈពេល ៨ ឆ្នាំនៅក្នុងប្រទេសចិន ពេលនេះ Google Search ក៏ត្រៀមខ្លួនក្នុងការត្រឡប់ដាក់អោយដំណើរការប្រើប្រាស់នៅក្នុងប្រទេសនេះវិញហើយ។ ក្រុមហ៊ុន Google ត្រូវគេរាយការណ៍ថាមានគម្រោងក្នុងការដាក់ដំណើរការនូវការតាមដានស្រាវជ្រាវនៅលើ Search Engine របស់ខ្លួននៅក្នុងប្រទេសចិនដែលនឹងធ្វើការ Blacklist ទៅលើវេបសាយជាច្រើន និងក្រុមហ៊ុនជាច្រើនដែលមិនគោរពតាមបទបញ្ជារបស់រដ្ឋាភិបាលរបស់ប្រទេសចិននោះ។

តាមការបញ្ជាក់នៅក្នុងឯកសារដែលទម្លាយដោយ The Intercept នាយកប្រតិបត្តិលោក Sundar Pichai ជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលរបស់ចិននៅក្នុងខែធ្នូឆ្នាំ ២០១៧ ក្នុងការដាក់ដំណើរការឡើងវិញនូវទីផ្សារមួយនេះសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសនេះ។ ចាប់តាំងពីឆ្នាំមុននេះ វិស្វកររបស់ក្រុមហ៊ុន Google ធ្វើការជាសម្ងាត់នៅលើគម្រោងមួយដែលមានឈ្មោះថា “Dragonfly” ដែលផ្តោតទៅលើការប្រើប្រាស់កម្មវិធី Android Mobile Apps ចំនួន ២ គឺ —Maotai និង Longfei— ដែលមួយគ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះបន្ទាប់ពីប្រទេសចិនអនុញ្ញាត៊

សម្រាប់ Google search engine នៅក្នុងកម្មវិធី mobile app នេះធ្វើការ Blacklist និងច្រោះនូវវេបសាយទាំងអស់ដែលបិទដោយរដ្ឋាភិបាលរបស់ចិនដូចជាសារព័ត៌មាន អង្គការសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសាសនាជាដើម។ វេបសាយដែលបិទមានដូចជា Wikipedia, BBC News, Instagram, Facebook និង Twitter ។ ក្រៅពីនេះ Google នឹងធ្វើការ Blacklists ទៅលើពាក្យដូចជា human rights, democracy, religion និង peaceful protests នៅលើ search engine app សម្រាប់ប្រទេសចិនផងដែរ៕

ប្រភព៖

https://thehackernews.com/2018/08/censored-google-search-china.html

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here