សមាជិក ៣ នាក់នៅក្នុងក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតធំបំផុតនៅក្នុងពិភពលោកដែលធ្វើការលួចទឹកប្រាក់ជាងមួយពាន់លានអ៊ឺរ៉ូចេញពីធនាគារជាច្រើននៅជុំវិញពិភពលោកកាលពី ៥ ឆ្នាំមុននេះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ទៅលើការប្រព្រឹត្តិបទឧក្រិដ្ឋចំនួន ២៦ លើក នេះបើតាមការនាយកដ្ឋានយុត្តិធម៌ប្រកាសនៅថ្ងៃពុធនេះ។
ជនសង្ស័យទាំង ៣ នាក់នេះត្រូវគេជឿជាក់ថាជាសមាជិករបស់ក្រុមអង្គការបស់ប្រទេសរុស្សីដែលមានឈ្មោះថា FIN7 ហើយក្រុមហេគឃ័រដែលស្ថិតនៅពីក្រោយគឺ Carbanak និងមេរោគ Cobalt malware ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុននេះនៅក្នុងអ៊ឺរ៉ុបនៅចន្លោះខែមករា និងខែមិថុនានោះ។ ជនសង្ស័យទាំង ៣ នាក់នេះមានឈ្មោះថា Dmytro Fedorov វ័យ 44 ឆ្នាំ, Fedir Hladyr វ័យ 33 ឆ្នាំ និង Andrii Kopakov វ័យ 30 ឆ្នាំទាំងអស់គ្នាដែលមកពីប្រទេសអ៊ុយក្រែន និងមានគោលដៅវាយប្រហារទៅលើក្រុមហ៊ុនចំនួន ១២០ នៅក្នុងសហរដ្ឋអាមេរិកនោះ។
ជងរងគ្រោះទាំងនេះមានដូចជា Chipotle Mexican Grill, Jason’s Deli, Red Robin Gourmet Burgers, Sonic Drive-in, Taco John’s, Chili’s, Arby’s និង Emerald Queen Hotel & Casino ដែលស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ តាមការបញ្ជាក់នៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅ DoJ បញ្ជាក់ថា ជនសង្ស័យទាំងនេះលួចនូវកាតឥណទានច្រើនជាង ១៥ លានកាតចេញពី 6,500 point-of-sale terminals នៅក្នុងអាជីវកម្មចំនួន 3,600 ដែលមានទីតាំងនៅ 47 រដ្ឋដោយប្រើប្រាស់នូវមេរោគនេះតាមរយៈការចែកចាយមេរោគ malware តាមយុទ្ធសាស្រ្ត phishing emails នោះ។
ជនសង្ស័យទាំង ៣ នាក់នេះត្រូវចោទប្រកាន់ចំនួន ២៦ ករណីទៅលើការលួចបន្លំ ការហេគចូលក្នុងប្រព័ន្ធកុំព្យូទ័រ និងការចូលទៅប្រើប្រាស់ឧបករណ៍គ្មានការអនុញ្ញាត និងការក្លែងបន្លំអត្តសញ្ញាណផងដែរ។ លោក Hladyr ចាប់ខ្លួនបាននៅ Dresden នៃប្រទេសអាល្លឺម៉ង់ លោក Fedorov នៅប៉ូឡូញ និងលោក Kolpakov នៅអេស្ប៉ាញ។ ជនសង្ស័យទាំង ៣ នាក់នេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររាប់ឆ្នាំផងដែរ៕
ប្រភព៖
https://thehackernews.com/2018/08/fin7-carbanak-cobalt-hackers.html