ក្មេងប្រុសអាយុ ១១ ឆ្នាំហេគចូលវេបសាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលតែប៉ុន្មាននាទី

0

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់រៀបចំហេគគេហទំព័រលទ្ធផលបោះឆ្នោតនៅរដ្ឋផ្លរីដាក្នុងរយៈពេល ១០ នាទី និងផ្លាស់ប្តូរឈ្មោះ និងបន្ថែមចំនួនអ្នកគាំទ្រក្នុងអំឡុងសន្និបាតសាកល្បងរបស់ពួកហេគឃ័រដោយកត្តានេះបង្កការព្រួយបារម្ភដល់បញ្ហាសុវត្ថិភាពមុនពេលមានការបោះឆ្នោតនៅទូទាំងប្រទេស។

ក្មេងប្រុសនេះគឺជាក្មេងម្នាក់ក្នុងចំណោមក្មេងដែលមានអាយុចាប់ពី ០៦ ដល់ ១៧ ឆ្នាំ។ ក្មេងប្រុសម្នាក់នោះលួចចម្លងគេហទំព័ររបស់រដ្ឋក្នុងអំឡុងពេល ០៣ ថ្ងៃបណ្តាលឲ្យមានបញ្ហាសញ្ញាសន្តិសុខនៅថ្ងៃចុងសប្តាហ៍។ព្រឹត្តិការណ៍នេះត្រូវគេធ្វើឡើងដើម្បីសាកល្បងភាពខ្លាំងរបស់រចនាសម្ព័ន្ធនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ហើយសេចក្ដីលម្អិតនៃភាពងាយរងគ្រោះនឹងបញ្ជូនទៅរដ្ឋនានា។

សមាគមជាតិលេខាធិការរបស់រដ្ឋដែលទទួលខុសត្រូវសម្រាប់ការរាប់សន្លឹកឆ្នោតនិយាយថាពួកគេស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុសញ្ញានេះ។ ប៉ុន្តែពួកគេបន្តថា ​ប្រព័ន្ធពិតប្រាកដដែលរដ្ឋប្រើប្រាស់នឹងមានកិច្ចការពារបន្ថែមទៀត។ សមាគមន៍នេះនិយាយថា វាពិតជាមានការលំបាកខ្លាំងណាស់ក្នុងការកែលំអរប្រព័ន្ធទាំងនេះឡើងវិញចាប់តាំងពីរដ្ឋជាច្រើនប្រើប្រាស់បណ្តាញតែមួយ​ ហើយមូលដ្ឋានទិន្នន័យទើបតែបង្កើតឡើង និងអាប់ដេតជាមួយប្រព័ន្ធសុវត្ថិភាពថ្មី។

ការវាយប្រហារក្លាយជាការព្រួយបារម្ភចំពោះភាពងាយរងគ្រោះនៃប្រព័ន្ធបោះឆ្នោតមុនការបោះឆ្នោតរដ្ឋ និងឆ្នោតពាក់កណ្តាលអាណត្តិ។ ក្រុមសន្តិសុខជាតិរបស់លោកប្រធានាធិបតី អាមេរិក Donald Trump ព្រមាននៅរយៈពេលពីរសប្តាហ៍មុនថា ប្រទេសរុស្ស៊ីចាប់ផ្តើមប្រឹងប្រែងជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។ ក្នុងព្រឹត្តិការណ៍សាកល្បងនេះបង្ហាញថា ហេគឃ័របានផ្លាស់ប្តូរឈ្មោះគណបក្ស និងបន្ថែមសន្លឹកឆ្នោតចំនួន ១២ ពាន់លានសន្លឹកទៅឲ្យបេក្ខជនឈរឈ្មោះ។ មហាសន្និបាតផុសលើបណ្តាញធ្វីតថា ឈ្មោះបេក្ខជនត្រូវប្តូរទៅជា Bob Da Builder និង Richard Nixon’s head ។

មហាសន្និបាតភ្ជាប់គណនី Twitter ជាមួយក្មេងប្រុសដែលឈ្នះការសាកល្បងហេគ – ដែលមានឈ្មោះថា Emmett Brewer ពីតំបន់ Austin  ក្នុងរដ្ឋTexas ។ ​រូបភាពដែល​បង្ហោះលើគណនីបង្ហាញថា ក្មេងនោះផ្លាស់ប្តូរឈ្មោះបេក្ខជនដែលឈ្នះនៅលើគេទំព័រ Florida ដោយប្រើឈ្មោះខ្លួនឯង ហើយផ្តល់សម្លេងគាំទ្រឲ្យឈ្មោះខ្លួនឯងចំនួនរាប់ពាន់លានសម្លេង។ “Voting Village” ក៏មានបំណងបង្ហាញបញ្ហាសន្តិសុខក្នុង​​ប្រព័ន្ធ​​ផ្សេងទៀត​ដូចជាក្នុង​សៀវភៅឌីជីថល និងក្នុងមេម៉ូរ៉ីកាតផងដែរ៕

ប្រភព៖

https://www.reuters.com/article/us-usa-election-cyber/boy-11-hacks-into-replica-u-s-vote-website-in-minutes-at-convention-idUSKBN1KZ0O2?il=0

 

LEAVE A REPLY

Please enter your comment!
Please enter your name here