កម្មវិធី CCleaner ធ្វើការបន្ថែមនូវមុខងារការប្រមូលទិន្នន័យ (Data Collection) ដែលមិនមានវិធីក្នុងការបិទមុខងារនេះទេ

0

ដូចគ្នាទៅនឹងកម្មវិធីជាច្រើនទៀតដែរ តើអ្នកជឿទេថាកម្មវិធី system-cleaning tool CCleaner ដ៏ពេញនិយមគឹមានមុខងារល្អជាងពេលដែលក្រុមហ៊ុន Avast​ទិញយកកម្មវិធីនេះពីក្រុមហ៊ុន Piriform កាលពីឆ្នាំមុននោះ? ពេលនេះ ក្រុមហ៊ុន Avast បញ្ចេញនូវជំនាន់ថ្មីរបស់កម្មវិធី CCleaner 5.45 ដែលមិនមែនត្រឹមតែដំណើរការនៅលើ Background នោះទេ ប៉ុន្តែវាថែមទាំងធ្វើការប្រមូលនូវទិន្នន័យក្នុងប្រព័ន្ធដោយគ្មានការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់នោះទេ។

CCleaner 5.45 គឺជាកម្មវិធីដ៏ពេញនិយមដែលមានការទាញយកច្រើនជាង 2 ពាន់លានដោនឡូតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការសម្អាតនៅលើ Windows, Mac និងស្មាតហ្វូនរបស់ពូកគេជាមួយនឹងការពង្រឹងសមត្ថភាពរបស់វាកាន់តែលឿនជាងមុន។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន CCleaner ទទួលរងនូវការវាយប្រហារដោយមេរោគជាច្រើនលើកដែលធ្វើអោយហេគឃ័រហេគចូលទៅក្នុង Servers អស់រយៈពេលមួយខែ និងធ្វើការជំនួសនូវ File ដើមជាមួយនឹងមេរោគដែលធ្វើអោយប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ច្រើនជាង 2.3 លាននាក់ផងដែរ។

ពេលនេះ កម្មវិធីនេះមានផ្តល់នូវមុខងារថ្មីមួយឈ្មោះថា “monitoring and data collection” ដែលក្រុមហ៊ុន Avast បន្ថែមចូលកាលពីប៉ុន្មានខែមុននេះសម្រាប់កម្មវិធីសម្អាតនេះ។ យ៉ាងណាមិញ អ្វីដែលបង្កនូវការព្រួយបារម្ភនោះគឺថាការបិទទៅលើមុខងារ Active Monitoring នេះដោយសារតែវាដំណើរការដោយស្វ័យប្រវត្តិនោះ។ វាមានន័យថា កម្មវិធី CCleaner អាចធ្វើការបញ្ចូននូវស្ថិតិនៃការវិភាគនេះទៅកាន់ក្រុមហ៊ុន Avast នៅក្នុងរយៈពេល 12 ម៉ោងម្តងថែមទៀត។ ក្រុមហ៊ុន Avast បញ្ជាក់ថា មុខងារនេះគឺសម្រាប់ការជួសជុលទៅលើបញ្ហា និងការពង្រឹងទៅលើសមត្ថភាពរបស់កម្មវិធីតែប៉ុណ្ណោះ៕

ប្រភព៖

https://thehackernews.com/2018/08/ccleaner-software-download.html

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here