ក្រុមហ៊ុន Google ធ្វើការតាមដានអ្នកប្រើប្រាស់ Android, iPhone ទោះបីជាបិទទៅលើ ‘Location History’ ក៏ដោយ

0

ក្រុមហ៊ុន Google អាចធ្វើការតាមដានលោកអ្នកបានគ្រប់ទីកន្លែងទោះបីជាអ្នកប្រាប់វាមិនអោយតាមដានក៏ដោយ។ គ្រប់ពេលវេលានៅពេលដែលសេវាកម្ម Google Maps ចង់ប្រើប្រាស់នូវទីតាំងរបស់អ្នកនោះ ក្រុមហ៊ុន Google ធ្វើការសួរអ្នកសុំការអនុញ្ញាតក្នុងការចូលទៅដំណើរការនូវ Location ប្រសិនបើអ្នកចង់ប្រើប្រាស់វាសម្រាប់ការស្វែងរក ប៉ុន្តែសម្រាប់ការស៊ើបអង្កេតថ្មីបង្ហាញថា ក្រុមហ៊ុននេះពិតជាតាមដានអ្នកគ្រប់ពេលវេលាតែម្តង។

នៅក្នុងការស៊ើបអង្កេតដែលធ្វើឡើងដោយ Associated Press ទម្លាយថា សេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Google នៅលើ Android និង iPhone ធ្វើការរក្សាទុកនូវ Records នៃទិន្នន័យទីតាំង Locations របស់អ្នកទោះបីជាបិទទៅលើ “Location History” ក៏ដោយ។ ការបិទទៅលើ “Location History” នៅក្នុង Settings របស់កម្មវិធី Google អាចធ្វើការបិទ Google ពីការតាមដានអ្នក ដោយសារតែវាប្រើប្រាស់ពាក្យថា “You can turn off Location History at any time. With Location History off, the places you go are no longer stored.” ដែលមានន័យថាទីតាំងរបស់អ្នកមិនបានរក្សាទុកនោះទេនៅពេលដែលអ្នកបិទទីតាំងនោះ។

ប៉ុន្តែ AP រកឃើញថា ទោះបីជាអ្នកធ្វើការបិទទៅលើ Location History ក៏ដោយនោះ កម្មវិធីមួយចំនួនរបស់ Google ដំណើរការដោយស្វ័យប្រវត្តិក្នុងការរក្សាទុកនូវទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ដោយមិនសួរអ្នកប្រើប្រាស់នោះទេ។

វិធីសាស្រ្តនៅក្នុងការបិទ Google កុំអោយតាមដាននៅលើ Location របស់អ្នកនោះ អ្នកត្រូវធ្វើការបិទទៅលើ setting មួយផ្សេងទៀតដែលហៅថា “Web and App Activity”— ដែលបើកដោយស្វ័យប្រវត្តិ និងរក្សាទុកនូវព័ត៌មានជាច្រើនចេញពី Google Apps និងវេបសាយចេញពី Google Account របស់អ្នកនោះ។

សម្រាប់ Android ចូលទៅបើក Web Browser ហើយចូលទៅក្នុង myactivity.google.com ជ្រើសរើស “Activity Controls” ស្ថិតនៅខាងលើផ្នែកខាងឆ្វេង និងបិទទៅលើ “Web & App Activity” និង “Location History ” ។ អ្នកក៏អាចចូលទៅក្នុង “Security & location” setting អូសចូលទៅក្នុង “Privacy” ចុចនៅលើ “Location.” ហើយធ្វើការបិទវាទាំងអស់។ អ្នកក៏អាចប្រើប្រាស់នូវ “App-level permissions” ដើម្បីធ្វើការបិទទៅលើកម្មវិធីជាច្រើនទៀត។ សម្រាប់ iOS ចូលទៅក្នុង Google Maps ចូលទៅកាន់ Settings → Privacy Location Services និងធ្វើការផ្លាស់ប្តូរទៅលើ Location Setting ទៅជា ‘While Using’ វិញ៕

ប្រភព៖

https://thehackernews.com/2018/08/google-mobile-location-tracking.html

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here