ប្រទេសអ៊ីស្រាអែលបញ្ចប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន Microsoft

0

រដ្ឋាភិបាលអ៊ីស្រាអែលមានប្រសាសន៍នៅថ្ងៃអង្គារថា លោកនឹងមិនបន្តអាជ្ញាប័ណ្ណជាមួយ​កម្ម​វិធី​កុំព្យូទ័រលើតុនៅចុងឆ្នាំនេះ។ ​ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ​បច្ចុប្បន្នរបស់ខ្លួនជាមួយ ក្រុមហ៊ុន Microsoft ប្រទេសអ៊ីស្រាអែលបង់ប្រាក់ជាង ១០០ លាន shekels (២៧ លាន​ដុល្លារ) ក្នុងមួយឆ្នាំសម្រាប់ការផ្តល់ជូនកម្មវិធីកុំព្យូទ័រលើតុ  ​កម្មវិធីវីនដូ(Windows) ​និង software  របស់ server ដែលបម្រើសម្រាប់ក្រសួង និងការិយាល័យរបស់រដ្ឋាភិបាល។

យោងតាមប្រភពព័ត៌មានពីក្រសួងហិរញ្ញវត្ថុបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងតែព្យាយាមប្តូរប្រព័ន្ធផ្តល់អាជ្ញាបណ្ណ software ក្នុងប្រទេសអ៊ីស្រាអែល​​តាមការរៀបចំរបស់ខ្លួន ដើម្បីអាចប្រើកម្មវិធីទៅជាប្រព័ន្ធដែលមានលក្ខណៈស្រដៀងទៅនឹងការជួល។

ក្រសួងកត់សម្គាល់ថាការផ្លាស់ប្តូមានបញ្ចូលទាំងការផ្លាស់ប្តូរទិន្នន័យទៅដាក់ក្នុង cloud ដែលការធ្វើដូច្នេះមិនបានបំពេញតាមតម្រូវការរបស់រដ្ឋាភិបាលនោះទេ។ ប្រភពបន្តថា រដ្ឋ ចរចាជាមួយបុគ្គលិក Microsoft ក្នុងប្រទេសអ៊ីស្រាអែល​ដើម្បីមិនប្រើប្រាស់សេវានេះ​សម្រាប់ រយៈពេលមួយឆ្នាំ។ ក្រុមហ៊ុន Microsoft នៅអ៊ីស្រាអែលបដិសេធមិនធ្វើអត្ថាធិប្បាយ។

ក្រុមហ៊ុន Microsoft នៅប្រទេសអ៊ីស្រាអែល​ បដិសេធមិនដំឡើងអ៊ីនធើរណេតដែលមាន អាជ្ញាប័ណ្ណគ្រប់គ្រងដោយរដ្ឋាភិបាលដែលអាចនឹងត្រូវគេប្រើប្រាស់ដោយគ្មានការទូទាត់។ មន្រ្តីក្រសួងនេះនិយាយថា នេះក៏ជាការនឹងលើកទឹកចិត្តឱ្យក្រសួងរបស់រដ្ឋាភិបាលពិនិត្យ ឡើងវិញនូវតម្រូវការរបស់ពួកគេក្នុងការប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Microsoft  ឬធ្វើការ ផ្លាស់ប្តូរទៅប្រើជម្រើសបច្ចេកវិទ្យាផ្សេងទៀត ៕

ប្រភព៖

https://www.reuters.com/article/us-israel-microsoft/israel-to-end-licensing-agreement-with-microsoft-idUSKCN1L61DX?il=0

 

LEAVE A REPLY

Please enter your comment!
Please enter your name here