ក្រុមហ៊ុន Microsoft និយាយថា ប្រទេសរុស្សីប៉ុនប៉ងធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមអភិរក្សរបស់អាមេរិក។ ការប៉ុនប៉ងនេះត្រូវគេរារាំង។ ក្រុមហ៊ុនផលិត software និយាយថាពួកហេគឃ័ររុស្ស៊ីព្យាយាមលួចទិន្នន័យពីអង្គភាពនយោបាយរួមទាំងពីវិទ្យាស្ថាន International Republican Institute និងវិទ្យាស្ថាន Hudson Institute។ ប៉ុន្តែពួកហេគឃ័រត្រូវគេរារាំងនៅពេលដែលបុគ្គលិកផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Microsoft ឈ្នះការគ្រប់គ្រងលើ domains ចំនួនប្រាំមួយដែលធ្វើត្រាប់តាមគេហទំព័ររបស់ពួកគេ។ ក្រុមហ៊ុន Microsoft និយាយថា ក្រុម hack Fancy Bear ជាអ្នកស្ថិតនៅក្រោយការវាយប្រហារនេះ។
ការគ្របគ្រង Domain
ក្រុមហ៊ុន Microsoft និយាយនៅក្នុង blog របស់ខ្លួនថា ក្រុមហ៊ុនមានការព្រួយបារម្ភថា ការប៉ុនប៉ងទាំងនេះ និងការប៉ុនប៉ងផ្សេងៗទៀតអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធំទូលាយដល់គណបក្សនយោបាយអាមេរិកក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ។ ក្រុមហ៊ុន Microsoft និយាយថា ការវាយប្រហារយ៉ាងសាហាវនេះហាក់ដូចជាការចាប់ផ្តើមយុទ្ធនាការ “spear phishing”” ។ ការធ្វើបែបនេះរាប់បញ្ចូលទាំងការបោកបញ្ឆោតមនុស្សឱ្យចូលមើល ដែលមានលក្ខណៈស្រដៀងនឹងការអនុញ្ញាតឱ្យក្រុម Fancy Bear មើល និងលួចព័ត៌មានដែលអ្នកប្រើប្រាស់ប្រើប្រាស់ដូចជា think-tanks ចំនួនពីរដែល domains ត្រូវគេរឹបអូសមានទាក់ទងនឹងការិយាល័យនិងសេវារបស់ព្រឹទ្ធសភាមួយចំនួន។ domain មួយបានព្យាយាមធ្វើត្រាប់តាមសេវាកម្មអ៊ីនធឺណិតរបស់កម្មវិធី Office 365 របស់ក្រុមហ៊ុន Microsoft ។
ប្រទេសរុស្ស៊ីបដិសេធការចោទប្រកាន់របស់ក្រុមហ៊ុន Microsoft ដោយថា ពួកគេតម្រង់គោល ដៅទៅលើ think-tanks គំនិតស្តាំនិយម។ អ្នកនាំពាក្យរបស់ប្រធានាធិបតីលោកវ្ល៉ាឌីមៀរពូទីនលោក ម៊ីដទ្រី ប៉ិសកូវ និយាយថា ទីក្រុងម៉ូស្គូមិនដឹងអំពីការប៉ុនប៉ងជ្រៀតជ្រែករបស់ពួកហេគឃ័រដែលមានពាក់ព័ន្ធនឹងរុស្ស៊ីក្នុងការបោះឆ្នោតពាក់កណ្តាលនៅអាមេរិកទេ។
លោកបន្តថា ប្រតិកម្មរបស់រុស្ស៊ីគឺជាប្រពៃណី ហើយលោកមិនដឹងថាពួកហេគឃ័រប្រភេទណា ដែលក្រុមហ៊ុន Microsoft ចង់សំដៅទៅលើនោះទេហើយលោកថែមទាំងមិនដឹងថា ការជ្រៀត ជ្រែកនេះគេនឹងធ្វើអ្វីឲ្យច្បាស់នោះទេ ។ ភ្នាក់ងារត្រួតពិនិត្យរបស់ BBC រាយការណ៍ថា លោកបន្ថែមថា លោកមិនយល់ថា យើនរណាឲ្យពិតប្រកាដដែលមានជាប់ពាក់ព័ន្ធ ហើយមានភស្តុតាងអ្វី និងផ្អែកលើការសន្និដ្ឋានបែបណា ។ លោកមិនមានព័ត៌មានបែបនេះទេ។ លោកឮការបញ្ជាក់ពីអាមេរិក ថាមិនមានការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតទេ ។
ការចោទប្រកាន់ពីចារកម្ម
កាសែត New York Times លើកឡើងថា think tanks ចំនួនពីរត្រូវគេកំណត់គោលដៅព្រោះពួកគេជាអតីតអ្នកគាំទ្ររបស់លោកប្រធានាធិបតី Trump ប៉ុន្តែឥឡូវនេះគឺជាសត្រូវនឹងរុស្ស៊ី ដោយពួកគេអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថែមទៀតលើប្រទេសរុស្ស៊ី។ អ្នកដឹកនាំវិទ្យាស្ថាន International Republican Institute រួមមានសមាជិកព្រឹទ្ធសភា John McCain និងឧត្តមសេនីយ៍ McMaster ដែលត្រូវគេតែងតាំងនៅដើមឆ្នាំនេះ ក្នុងនាមជាទីប្រឹក្សា សន្តិសុខជាតិសេតវិមាន។ ប្រធានទីភ្នាក់ងារ IRI លោក Daniel Twining ប្រាប់កាសែត The Times ថា ការវាយប្រហារ នេះមានលក្ខណៈសមស្របទៅនឹងយុទ្ធនាការនៃការជ្រៀតជ្រែកដែលវិមានក្រឹមឡាំងត្រូវគេដឹងថា មានលក្ខណៈធូរលុង។
ក្នុងប្លុករបស់ខ្លួនលោក Brad Smith ប្រធានក្រុមហ៊ុន Microsoft និយាយថា ក្រុមហ៊ុនបានប្រើ domain ក្លែងក្លាយចំនួន 12 ដងក្នុងរយៈពេល 2 ឆ្នាំ ដើម្បីបិទគេហទំព័រចំនួន 84 ដែលមាន ទំនាក់ទំនងជាមួយ Fancy Bear ។ រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាអាចអះអាងបានថា domain ទាំងនោះត្រូវគេប្រើ ដើម្បីធ្វើការវាយប្រហារណាមួយឡើយ។ domain អាចត្រូវគេបង្កើតឡើងដើម្បីជួយដល់ការ វាយប្រហារដែលគ្រោងទុកនាពេលអនាគត។ ក្រុមហ៊ុន Microsoft បន្ថែមថា សកម្មភាពនៃការវាយប្រហារដែលមើលឃើញនៅជុំវិញ domains ឆ្លុះបញ្ចាំងអ្វីដែលកើតឡើងនៅឆ្នាំ 2016 នៅសហរដ្ឋអាមេរិក និងអំឡុងការបោះឆ្នោតឆ្នាំ 2017 នៅប្រទេសបារាំង។ សកម្មភាពរបស់ក្រុមហ៊ុន Microsoft ធ្វើឡើងភ្លាមៗ ក្រោយពីសហរដ្ឋអាមេរិកចោទប្រកាន់ មន្រ្តីចារកម្មរុស្ស៊ីចំនួន ១២ នាក់ ប្រើបណ្តាញកុំព្យូទ័រដែលលោកស្រីហ៊ីឡារីគ្លីនតុន និងគណបក្សប្រជាធិបតេយ្យប្រើប្រាស់នោះ៕
ប្រភព៖
https://www.bbc.com/news/technology-45257081