ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei និយាយថា រដ្ឋាភិបាលអូស្ត្រាលីហាមឃាត់ក្រុមហ៊ុន ពីការផ្តល់បច្ចេកវិទ្យា 5G សម្រាប់បណ្តាញ wireless ប្រទេស។ ក្រុមហ៊ុននេះនិយាយថាក្រុមហ៊ុន ZTE ក៏ត្រូវគេហាមឃាត់ផងដែរ។ គេរាយការណ៍ថា ក្រុមហ៊ុនទាំងពីរនេះត្រូវ គេហាមដោយសារបញ្ហាសន្តិសុខជាតិ។ ក្រុមហ៊ុននេះនិយាយលើធ្វីតធ័រថា នេះគឺជាលទ្ធផលខកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។
ល្បឿននៃការទាញយកនិងបញ្ជូនទិន្នន័យលឿនជាងមុនត្រូវគេសន្យាជាមួយការប្រើប្រាស់ 5G ដែលជាដំណាក់កាលបន្ទាប់នៃការភ្ជាប់អ៊ីនធើណេតចល័ត។ វាក៏មានអត្ថប្រយោជន៍ ចំពោះការគ្របដណ្តប់ធំទូលាយ និងការតភ្ជាប់ដែលមានស្ថេរភាពជាងបច្ចេកវិទ្យា 4G បច្ចុប្បន្ន។
តើមានបញ្ហាអ្វីទៅ?
បណ្តាប្រទេសជាច្រើនកំពុងត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរបណ្តាញទូរស័ព្ទចល័ត 5G ទោះបីជាក្រុមអ្នកវិភាគនិយាយថា មានមនុស្សតិចតួចប៉ុណ្ណោះនឹងចាប់ផ្តើមសេវាកម្ម 5G មុនឆ្នាំ 2020 ។ លោក Mark Newman មកពីក្រុមហ៊ុនពិគ្រោះយោបល់ ConnectivityX បាននិយាយថា 5G នឹងក្លាយជាបណ្តាញបន្ទាប់សម្រាប់រចនាសម្ព័ន្ធទូរស័ព្ទចល័ត។
ប្រសិនបើអ្នកផ្គត់ផ្គង់ដែលមានស្រាប់ត្រូវគេហាមឃាត់នោះ វានឹងក្លាយជាការវាយប្រហារ ដ៏ធំមួយសម្រាប់ពួកគេ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ ដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ទី០២ ក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ។ នៅខែកក្កដា គណៈកម្មាធិការសន្តិសុខអង់គ្លេសព្រមានថា ការធានារបស់ក្រុមហ៊ុនមានកម្រិត ដែលថា ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei នឹងមិនគំរាមកំហែងដល់សន្តិសុខជាតិនោះ។ ក្រុមឃ្លាំមើលតាមប្រព័ន្ធអ៊ីនធើណេតរបស់ចក្រភពអង់គ្លេសដែលជាមជ្ឈមណ្ឌលសន្តិសុខអ៊ិនធើណេតជាតិព្រមានថា ការប្រើឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន ZTE អាចបង្កឱ្យមានហានិភ័យផ្នែកសន្តិសុខជាតិ។
លោក Newman និយាយថា នៅពេលយើងប្តូរទៅប្រើ 5G នោះ វាជាបណ្តាញកាន់តែ ធំដែលត្រូវគ្រប់គ្រងដោយកម្មវិធី (software)។ មានការវិភាគវែកញែកក្នុងវិស័យកម្មវិធី ដោយព្រួយបារម្ភថាអ្នកណាជាអ្នកគ្រប់គ្រងបណ្តាញ និងបង្កើតពីពីកន្លែងណាមក ។
តើប្រទេសអូស្ត្រាលីនិយាយអ្វីខ្លះ?នៅថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលអូស្រ្តាលីនិយាយថាបទបញ្ជាសន្តិសុខជាតិដែលជាទូទៅគេអនុវត្តចំពោះក្រុមហ៊ុនទូរគមនាគមន៍នឹងត្រូវពង្រីកដល់អ្នកផ្គត់ផ្គង់ឧបករណ៍។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ឱ្យដឹងថាក្រុមហ៊ុនទំនងជាទទួលបានគោលការណ៍ ក្រៅប្រព័ន្ធតុលាការពីរដ្ឋាភិបាលបរទេសអាចបង្ករហានិភ័យសន្តិសុខ។ ពីមុនសហរដ្ឋអាមេរិកធ្លាប់ហាមឃាត់ក្រុមហ៊ុន Huawei ពីការដេញថ្លៃសម្រាប់កិច្ចសន្យារបស់រដ្ឋាភិបាលដោយសារតែការភ័យខ្លាចលើករណីចារកម្ម។ ក្រុមហ៊ុន ZTE ក៏ទទួលបានការរឹតបណ្តឹងសកម្មភាព របស់ខ្លួននៅអាមេរិក។
នៅក្រោមច្បាប់របស់ប្រទេសចិនក្រុមហ៊ុនត្រូវតែសហការជាមួយសេវាកម្មស៊ើបការណ៍សម្ងាត់។ ក្រុមអ្នកវិភាគព្រមានថាឧបករណ៍ដែលផលិតដោយក្រុមហ៊ុនដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE អាចត្រូវគេចរចាររួចហើយ។
តើប្រទេសចិនឆ្លើយតបយ៉ាងដូចម្តេច?
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang និយាយថាប្រទេសអូស្ត្រាលីមិនគួរប្រើ លេសផ្សេងៗដើម្បីទប់ស្កាត់នោះទេ។ ប្រទេសចិនអំពាវនាវឱ្យប្រទេសអូស្ដ្រាលីបោះបង់ចោលការប្រកាន់ពូជសាសន៍ និងផ្តល់បរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន។ ក្រុមហ៊ុនបញាក់ឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុននាំមុខគេក្នុងពិភពលោកក្នុង ការដឹកនាំបណ្តាញ 5G។ ក្រុមហ៊ុនអះអាងថា ក្រុមហ៊ុបានបញ្ចូនបណ្តាញ wireless ប្រកប ដោយសុវត្ថិភាព និងមានសន្តិសុខនៅប្រទេសអូស្ត្រាលីរយៈពេលជិត១៥ ឆ្នាំមកហើយ៕
ប្រភព៖
https://www.bbc.com/news/technology-45281495