ការហេគទៅលើ T-Mobile — ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនជាង ២ លាននាក់ត្រូវបានលួច

0

នៅថ្ងៃនេះ T-Mobile បញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍របស់ខ្លួនទទួលរងនូវការរំលោភបំពានទិន្នន័យនៅលើ Servers នៅក្នុងសហរដ្ឋអាមេរិករបស់ខ្លួននៅថ្ងៃទី ២០ ខែសីហានេះដែលធ្វើឱ្យមានការបែកធ្លាយទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនច្រើនជាង ២ លាននាក់។ ព័ត៌មានដែលមានការបែកធ្លាយនេះមានដូចជាឈ្មោះរបស់អតិថិជន កូដ Zip Code លេខទូរស័ព្ទ អ៊ីម៉ែល លេខគណនី និងប្រព័ន្ធគណនីផងដែរ។

ដំណឹងដែលល្អនោះថា គ្មានព័ត៌មានរបស់លេខកូដនៃកាតឥណទានត្រូវបានទម្លាយ លេខសុវត្ថិភាព ឬលេខសម្ងាត់នៅក្នុងការទម្លាយព័ត៌មាននេះទេ។ តាមការបញ្ជាក់នៅក្នុងប្លុករបស់ក្រុមហ៊ុនបញ្ជាក់ថា ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុននេះរកឃើញ និងបិទទៅលើការគ្រប់គ្រងព័ត៌មានដោយគ្មានការអនុញ្ញាតនេះនៅថ្ងៃទី ២០ ខែសីហា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន T-Mobile ប្រាប់ទៅកាន់ Motherboard ថា ៧៧% នៃអតិថិជនរបស់ខ្លួនគឺមានការឆ្លងមេរោគ។

អ្នកនាំពាក្យបញ្ជាក់ថា ក្រុមហេគឃ័រអាចធ្វើការចូលទៅក្នុង T-Mobile servers តាមរយៈ API ដែលមិនមានការគ្រប់គ្រងទៅលើទិន្នន័យហិរញ្ញវត្ថុ ឬទិន្នន័យសំខាន់ជាច្រើនទៀត។ T-Mobile និយាយថា ក្រុមហ៊ុនរបស់ខ្លួនក៏ធ្វើការជូនដំណឹងក្នុងការពង្រឹងទៅលើសុវត្ថិភាពរបស់ខ្លួនតាមរយៈការផ្ញើរសារ SMS ទៅកាន់អតិថិជនដែលរងគ្រោះ ការផ្ញើសារអ៊ីម៉ែល និងការខលទូរស័ព្ទដើម្បីជូនដំណឹងពួកគេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Carphone Warehouse ក៏ធ្លាប់រងគ្រោះទៅលើអតិថិជន ១០ លាននាក់ ខណៈពេលដែលក្រុមហ៊ុន Ticketmaster ក៏មានការរងគ្រោះទៅលើអតិថិជនរាប់ពាន់នាក់ផងដែរសម្រាប់ការរំលោភបំពានទៅលើទិន្នន័យនោះ៕

ប្រភព៖

https://thehackernews.com/2018/08/t-mobile-hack-breach.html

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here