អ្នកទម្លាយ​ ‘Reality Winner’ របស់ NSA ត្រូវកាត់ទោសអោយជាប់ពន្ធនាគារ ៥ ឆ្នាំ

0

អតីតបុគ្គលិករបស់ NSA ដែលត្រូវចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងក្រុមហេគរបស់ប្រទេសរុស្សីនោះនៅក្នុងយុទ្ធនាការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៦ នោះត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំនិង ៣ ខែ។ Reality Winner ដែលជាស្រ្តីជនជាតិ  Georgia វ័យ ២៦ ឆ្នាំធ្វើការនៅក្នុងរដ្ឋ Georgia ជាមួយនឹងក្រុមហ៊ុន Pluribus International អាចនឹងប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ និងការពិន័យទឹកប្រាក់ដល់ទៅ $250,000 ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តុលាការនៅក្នុងស្រុក Augusta, Georgia នៅថ្ងៃព្រហស្បិ៍នេះបញ្ជាក់ថា Winner យល់ព្រមទៅលើកិច្ចព្រមព្រៀងនៅក្នុងការដាក់ទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំនិង ៣ ខែនៅក្នុងពន្ធនាគារ។ ត្រឡប់ទៅកាន់ខែឧសភា ឆ្នាំ ២០១៧ នោះ Winner ធ្វើការព្រីនទៅលើឯកសារសម្ងាត់អំពីការហេគរបស់រុស្សីទៅក្នុងប្រព័ន្ធបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកនោះ។

វាមានការបែកធ្លាយដែលអះអាងនៅក្នុងខែសីហាឆ្នាំ ២០១៦ នេះថា ទីភ្នាក់ងារ GRU របស់ប្រទេសរុស្សីធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទៅលើកម្មវិធី Software បោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក និងការវាយប្រហារតាមការបោកបញ្ឆោត spear-phishing emails ទៅលើមន្រ្តីបោះឆ្នោតជាង ១០០ នាក់មុនថ្ងៃបោះឆ្នោតនោះ។ Winner ត្រូវបានចាប់ខ្លួនដោយ The Intercept ៕

ប្រភព​៖

https://thehackernews.com/2018/08/reality-winner-nsa-russia.html

LEAVE A REPLY

Please enter your comment!
Please enter your name here