លោក Trump ព្រមាន Google  Facebook និង Twitter ពីភាពលំអៀង

0

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ព្រមានដល់ Google, Twitter និង Facebook ថា បណ្តាញទាំងនេះកំពុងបង្ករបញ្ហាដោយសារមានភាពលំអៀង។ លោកមានប្រសាសន៍ថា បណ្តាញទាំងនោះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយពី លោក​ចោទប្រកាន់ចំពោះ Google ថាបន្លំលទ្ធផលស្វែងរកដោយដាក់ឃ្លា “Trump news” ។ ជំនួយ​​ការម្នាក់និយាយថា រដ្ឋបាលកំពុងពិនិត្យមើលលើបញ្ហាបទបញ្ជា។ ក្រុមហ៊ុន Google និយាយថាម៉ាស៊ីនស្វែងរករបស់ខ្លួនមិនបាន​កំណត់របៀបវារៈ​នយោបាយ ហើយពុំមាន ការលម្អៀងចំពោះមនោគមវិជ្ជានយោបាយណាមួយនោះទេ។ ថ្លែងទៅកាន់​​អ្នកយកព័ត៌មាន នៅសេតវិមានលោក Trump និយាយថា Google ពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើន ពីមនុស្សជាច្រើន ហើយវាជារឿងធ្ងន់ធ្ងរណាស់ ។

លោកបន្ថែមថា Facebook និង Twitter និយាយថា ត្រូវប្រុងប្រយ័ត្នជាងមុន​ព្រោះបណ្តាញ ទាំងនោះមិនអាចធ្វើបែបនេះចំពោះប្រជាជន លោកទទួលបានបណ្ដឹងរាប់ពាន់ពាក្យមក ។ គាត់មិនបានប្រាប់ព័ត៌មានលម្អិតអំពីសកម្មភាពដែលគាត់អាចចាត់ការណ៍នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលសួរពី Google  លោក Larry Kudlow ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ចជាន់ខ្ពស់របស់ Trump មានប្រសាសន៍ថា រដ្ឋបាលកំពុង​ពិនិត្យ​មើលថា​តើពួកគេគួរតែ​ធ្វើការគ្រប់គ្រង  ឬធ្វើការស៊ើបអង្កេត ឬធ្វលារវិភាគមួយចំនួន។

ការទប់ស្កាត់

ក្រុមអ្នកវិភាគនិយាយថា​មានការគាំទ្រតិចតួចប៉ុណ្ណោះដែលគាំទ្រការអះអាងរបស់លោក Trump និងគេមិនច្បាស់អំពីរបៀបដែលគាត់នឹងអាចចាត់វិធានការ។ អ្នកខ្លះនិយាយថាការប៉ុនប៉ងដើម្បីផ្លាស់ប្តូរលទ្ធផលម៉ាស៊ីនស្វែងរកអាចរំលោភលើវិសោធនកម្មលើកទីមួយទោះបីជារដ្ឋបាលរបស់ Trump អាចធ្វើឱ្យមានការលំបាកដល់ Google ដោយសម្លឹងមើលឥទ្ធិពលរបស់វាលើទីផ្សារក៏ដោយ។ ក្នុងអត្ថបទមុនលោក Trump ចោទប្រកាន់ក្រុមហ៊ុន Google ពីការផ្តល់អាទិភាពដល់រឿងរ៉ាវ​ព័ត៌មានអវិជ្ជមានដោយលោកពណ៌នាថាជា ប្រព័ន្ធផ្សព្វផ្សាយឆ្វេងនិយម ។ លោក Trump ផុសថា រឿងភាគច្រើនដែលបង្ហាញលើទំព័រស្វែងរក គឺអវិជ្ជមាន​ហើយ​ការរាយការណ៍បែបអភិរក្សកំពុងត្រូវគេគាបសង្កត់ ។

នៅសប្តាហ៍មុន លោកមានប្រសាសន៍ថា បណ្តាញព័ត៌មានសង្គមរើសអើងទាំងស្រុងលើ សំលេងសាធារណរដ្ឋ / សម្លេងអភិរក្ស” ហើយបន្ថែមថា លោកនឹងមិនអនុញ្ញាតឱ្យរឿងនោះ កើតមាននោះទេ។Google ធ្វើការបដិសេធ ដោយអះអាងថា ពុំមានប្រើទស្សនៈនយោបាយ​ដើម្បីកំណត់​លទ្ធផលស្វែងរករបស់ខ្លួននោះទេ។ Google លើកឡើងថា:  ការស្វែងរកមិនត្រូវបានប្រើដើម្បីកំណត់របៀបវារៈ​នយោបាយ​ទេ បណ្តាញល៏មិនលំអៀងចំពោះលទ្ធផលស្វែងរកសម្រាប់ចំពោះមនោគមវិជ្ជានយោបាយទេ។ បណ្តាញនឹងបន្តធ្វើការកែលម្អការស្វែងរករបស់ Google ហើយ​បណ្តាញក៏មិនដែលធ្វើ ចំណាត់ថ្នាក់លើលទ្ធផលស្វែងរកដើម្បីបំផុសនិន្នាការនយោបាយឡើយ ។

លោកស្រី Mercedes Bunz ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាឌីជីថលនៅ King’s College London ប្រាប់ BBC News ថា លោកពុំមានស្គាល់ឃើញថា  Google មានភាពលំអៀងផ្នែកនយោបាយឡើយ។ លោកស្រីបន្តថា ក្បួនដោះស្រាយព័ត៌មានរបស់ Google ត្រូវគេរៀបចំឱ្យប្រសើរឡើង សម្រាប់ការពិ ត​ ប៉ុន្តែជាទូទៅវាមិនមានភាពសុទិដ្ឋិនិយមដើម្បីកំណត់គោលដៅបង្វែរការ លើទិសដៅនយោបាយនោះទេ ។

ទោះជាយ៉ាងណាក៏ដោយ Google មាននិន្នាការមួយដើម្បីចាត់ថ្នាក់ទំព័របណ្ដាញ ដែលមានមនុស្សចូលទៅមើលច្រើនជាងគេ។ ចំពោះព័ត៌មានវិញហាក់ដូចជាពុំទាន់មានការ ផ្លាស់ប្តូរជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Google ចំពោះដំណោះស្រាយ​ស្វែងរក ដែលគេចេញនៅថ្ងៃទី ០១ ខែសីហានោះទេ។ Twitter និង Facebook មិនបានបញ្ចេញមតិដោយផ្ទាល់ទេ។

នៅក្នុងសារលិខិតធ្វីតធ័ររបស់លោកប្រធាន Trump អះអាងថា ៩៦% នៃអត្ថបទព័ត៌មាន ដែលបង្ហាញដោយ Google ឆ្លើយតបទៅនឹងឃ្លាថា “Trump news” នៅខាងឆ្វេងមាតិការ ព័ត៌មាន។ គាត់មិនបានប្រាប់ឈ្មោះប្រភពនៃតួលេខនេះទេ​ ប៉ុន្តែវេបសាយ Verge រាយការណ៍ថា ប្រភពតួលេខនេះហាក់ដូចជាចេញមកពីការវិភាគដោយ Paula Bolyard នៅគេហទំព័រព័ត៌ មានអភិរក្ស PJ Media ។ អ្នកស្រី Bolyard រាយការណ៍ពីតួលេខចំនួន ៩៦ ភាគរយ ហើយលើកឡើងថាទូរទស្សន៍ CNN មានតំណភ្ជាប់ដែលមានលក្ខណៈពិសេសច្រើនបំផុត ដោយលោកប្រធានាធិបតី Trump ក៏បានលើកឡើងក្នុងផុសផងដែរ។

លោកស្រីសរសេរថា៖ “ខ្ញុំបានធ្វើការស្វែងរកជាច្រើនដងដោយប្រើកុំព្យូទ័រខុសៗគ្នាដែលបានចុះឈ្មោះទៅអ្នកប្រើផ្សេងគ្នាហើយ Google បានផ្ញើលទ្ធផលដូចគ្នា ។​ខណៈដែលមិនមានលក្ខណៈវិទ្យាសាស្រ្ត​លទ្ធផលបង្ហាញពីគំរូនៃភាពលំអៀងបំពានលើមាតិការស្តាំនិយយបំពានលើសិទ្ធិ៕

ប្រភព៖

https://www.bbc.com/news/technology-45331210

 

LEAVE A REPLY

Please enter your comment!
Please enter your name here