កាលពីម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Facebookធ្វើការលុបចោលនូវកម្មវិធី mobile VPN app ដែលមានឈ្មោះថា Onavo Protect ចេញពី iOS App Store បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសថា កម្មវិធីនេះធ្វើការរំលោភទៅលើសេចក្តីណែនាំរបស់ក្រុមហ៊ុន Apple ដែលធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នោះ។
សម្រាប់អ្នកដែលមិនទាន់បានស្គាល់នោះ កម្មវិធី Onavo Protect គឺជាប្រភេទកម្មវិធី Virtual Private Network (VPN) app ដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook ដែលត្រូវបានបង្កើតឡើងសម្រាប់ជួយអ្នកប្រើប្រាស់ធ្វើការមើលទៅលើការប្រើប្រាស់ទិន្នន័យនៅក្នុងស្មាតហ្វូនរបស់ពួកគេ ហើយវាត្រូវបានទិញយកដោយក្រុមហ៊ុន Facebook ពីក្រុមហ៊ុនអ៊ីស្រាអែលនៅក្នុងឆ្នាំ ២០១៣ នោះ។
នេះគឺជាកម្មវិធី VPN app ដែលមានការចម្រូងចម្រាស់គ្នាខ្លាំងនៅដើមឆ្នាំនេះនៅពេលដែលក្រុមហ៊ុនបណ្តាញសង្គមយក្សនេះផ្តល់នូវកម្មវិធី VPN app នៅលើស្មាតហ្វូនដោយឥតគិតថ្លៃជាមួយនឹងការសន្យាថា នឹងជួយអ្នកក្នុងការការពារទិន្នន័យប្រកបដោយសុវត្ថិភាពនៅពេលដែលអ្នកបើកមើលនៅលើអ៊ីនធឺណិត និងការចែករំលែកព័ត៌មាននៅលើ Web នោះ។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធី Onavo Protect បានក្លាយជា Tool មួយសម្រាប់ធ្វើការប្រមូលទិន្នន័យចេញពី Facebook ហើយនេះជួយអោយក្រុមហ៊ុនធ្វើការតាមដានទៅលើសកម្មភាពនៃការប្រើប្រាស់នៅលើស្មាតហ្វូនរបស់អ្នកផងដែរ។
ហេតុអ្វីបានជាក្រុមហ៊ុន Apple ធ្វើការលុបចោលនូវកម្មវិធី VPN App របស់ Facebook?
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីចេញពី Wall Street Journal ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការជូនដំណឹងទៅកាន់ក្រុមហ៊ុន Facebook កាលពីដើមខែនេះថា កម្មវិធី Onavo Protect រំលោភបំពានទៅលើគោលការណ៍របស់ App Store Guidelines ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធីធ្វើការបង្កើតនូវ Database នៃទិន្នន័យរបស់អ្នកប្រើប្រាស់ និងលក់វាទៅកាន់ភាគីទី ៣ ផងដែរ។ នៅក្នុងការពិភាក្សារវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook អំពីកម្មវិធីនេះកាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Apple រាយការណ៍ា ក្រុមហ៊ុន Facebook ធ្វើការរំលោភទៅលើគោលការណ៍ ហើយពេលនេះកម្មវិធី Onavo Protect ត្រូវដកចេញពី App Store ហើយក្រុមហ៊ុន Facebook ក៏យល់ព្រមដែរ។
កម្មវិធី VPN app របស់ក្រុមហ៊ុន Facebook នេះមានការទាញយកដល់ទៅ 33 លានដងនៅលើ iOS និង Android ប៉ុន្តែវានៅតែដំណើរការដដែលនៅលើ Play Store ហើយក្រុមហ៊ុន Facebook ក៏មិនមានគម្រោងក្នុងការដកវាចេញដែររហូតទាល់តែក្រុមហ៊ុនGoogle រកឃើញនូវការរំលោភបំពាននេះ៕
ប្រភព៖
https://thehackernews.com/2018/08/facebook-vpn-app-apple-store.html