បុរសម្នាក់ដែលហេគចូលទៅគណនី Apple iCloud របស់តារាហូលីវូដរួមទាំងនាង Jennifer Lawrence ត្រូវគេកាត់ទោសឱ្យជាប់គុកចំនួន ០៨ ខែ ក្នុងសហរដ្ឋអាមេរិក។ ការចាប់ខ្លួនហេគឃ័រ Celebgate មកពីគាត់បណ្តាលឱ្យរូបថតអាក្រាតកាយ និងវីដេអូរបស់ Lawrence និងតារាល្បីៗជាច្រើនត្រូវគេលួច និងបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត។
George Garofano ជាមនុស្សម្នាក់ក្នុងចំណោម ០៤ នាក់ ដែលជាប់ចោទក្នុងរឿងអាស្រូវ ការលួចបន្លំឆ្នាំ ២០១៤ ។មនុស្សបីនាក់ផ្សេងទៀតត្រូវគេផ្តន្ទាទោសរយៈពេល ០៩ ខែនិង ១៨ ខែ។ Garofano អាយុ ២៦ ឆ្នាំសារភាពថា គាត់ពិតចូលប្រើប្រាស់គណនី និងប្រើពាក្យសម្ងាត់ដោយការផ្ញើអ៊ីម៉ែល ដែលគាត់ចាត់ទុកថាខ្លួនគាត់ជាសមាជិកនៃក្រុមសន្តិសុខរបស់ក្រុមហ៊ុន Apple ។
ជនរងគ្រោះផ្សេងទៀតរួមមាន Kirsten Dunst និង Kate Upton ព្រមទាំងសមាជិកសាធារណៈទូទៅ។ ការចោទប្រកាន់ត្រូវគេសរសេរនៅក្នុងកំណត់ហេតុនៃការកាត់ទោស របស់តុលាការថា ការដាក់ទណ្ឌកម្មលើលោក Garofano គឺជាករណីធ្ងន់ធ្ងរមួយ។ គាត់លួចចូលគណនីអ៊ីនធឺណិតរបស់ជនរងគ្រោះដោយខុសច្បាប់ និងលុកលុយភាពឯកជនរបស់ពួកគេ ហើយលួចព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេរួមទាំងរូបថតឯកជន និងរូបថតស្និទ្ធស្នាល ផ្សេងៗ។គាត់មិនបានលួចបែបនេះក្នុងរយៈពេលតែមួយដងនោះទេ។ គាត់ប្រព្រឹត្តទង្វើនេះចំនួន ២៤០ ដងក្នុងរយៈពេល ១៨ ខែ ។ ចៅក្រមសហព័ន្ធនៅតុលាការស្រុកនៅអាមេរិកក្នុងទីក្រុង Bridgeport រដ្ឋ Connecticut បញ្ជាឱ្យដោះលែងគាត់ឱ្យមានសេរីភាពរយៈពេល ០៣ ឆ្នាំក្រោយការជាប់ពន្ធនាគាររបស់គាត់ផងដែរ៕
ប្រភព៖
https://www.bbc.com/news/technology-45354309