ពេលនេះ ឧបករណ៍ Google ‘Titan Security Key’ ដាក់លក់នៅក្នុងតម្លៃ $50

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google​ ទើបតែប្រកាសបង្ហាញនូវវត្តមានរបស់ឧបករណ៍ Titan Security Key នៅលើហាងទំនិញរបស់ខ្លួនមានតម្លៃ $50 ។ នៅក្នុងការប្រកាសបង្ហាញវត្តមានកាលពីខែមុននេះនៅក្នុងព្រឹត្តិការណ៍ Google Cloud Next ’18 នោះ ឧបករណ៍  Titan Security Key គឺជា USB តូចមួយដែលមានលក្ខណៈដូចគ្នាទៅនឹង Yubico’s YubiKey— ដែលប្រើប្រាស់នូវមុខងារ two-factor authentication (2FA) សម្រាប់គណនីអនឡាញជាមួយនឹងការពារទៅលើការវាយប្រហារ Phishing Attacks ។

ពេលនេះ ឧបករណ៍ Google’s Titan Security Key អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងតម្លៃ $50 ដែលរួមមាន USB security key, Bluetooth security key, USB-C ទៅកាន់ USB-A adapter, USB-C ទៅកាន់ខ្សែ USB-A ។

Titan Security Keys គឺផ្អែកទៅលើការប្រើប្រាស់នូវ FIDO (Fast IDentity Online) Alliance​ ប្រូតូកូល U2F (universal 2nd factor) protocol និងសមាសភាគសុវត្ថិភាព និង Firmware ដែលធ្វើការអភិវឌ្ឍដោយក្រុមមហ៊ុន Google សម្រាប់ធ្វើការផ្ទៀងផ្ទាត់ទៅលើសុវត្ថិភាពនៃ Keys នៅលើ Hardware ផងដែរ។ Titan Security Key អាចធ្វើការប្រើប្រាស់នៅលើ browsers ជាច្រើនដូចជា  Google’s Chrome និងសេវាកម្មអនឡាញជាច្រើនទៀតដូចជា Gmail, Facebook, Twitter និង Dropbox។

ក្រុមហ៊ុន Google និយាយថា Titan Security Keys គឺអាចប្រើប្រាស់បានជាមួយនឹង  Advanced Protection Program ដែលជាប្រព័ន្ធសុវត្ថិភាពខ្លាំងបំផុតសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ Google Cloud admins អាចធ្វើការដំណើរការទៅលើ Security Keys ក្នុងការពង្រឹងសុវត្ថិភាពទៅលើ G Suite, Cloud Identity និង Google Cloud Platform ក្នុងការធានាថា អ្នកប្រើប្រាស់ទាំងអស់អាចប្រើប្រាស់នូវ Security Keys សម្រាប់គណនី accounts របស់ពួកគេ៕

ប្រភព៖

https://thehackernews.com/2018/08/google-titan-security-key.html

LEAVE A REPLY

Please enter your comment!
Please enter your name here