Instagram ធ្វើការបន្ថែមនូវ Tools សុវត្ថិភាពចំនួន ៣ សម្រាប់ធ្វើអោយវេទិការបស់ខ្លួនកាន់តែមានសុវត្ថិភាពជាងមុន

0

Instagram កំពុងតែមានការពេញនិយមយ៉ាងខ្លាំង ហើយពេលនេះវាក្លាយជាបណ្តាញសង្គម Social Media ដែលមានការពេញនិយមបំផុតចំណាត់ថ្នាក់ទី ២ នៅក្នុងពិភពលោកបន្ទាប់ពីក្រុមហ៊ុន Facebook ។ ជាមួយនឹងភាពជោគជ័យនៅក្នុងការរក្សានូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់នោះ វេទិកានេះក៏មានការប្រយុទ្ធប្រឆាំងទៅនឹងគណនីក្លែងក្លាយ និងព័ត៌មានជាច្រើនទៀតផងដែរ។

អ្នកប្រហែលជាដឹងថា បណ្តាញចែករំលែករូបភាពដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook នេះថ្មីៗនេះក៏ក្លាយជាជនរងគ្រោះនៃយុទ្ធនាការនៃហេគដែលឆ្លងទៅកាន់អ្នកប្រើប្រាស់ Instagram រាប់ពាន់នាក់ ហើយវាបន្សល់អោយមានបញ្ហាទៅលើគណនី Accounts របស់ពួកគេផងដែរ។ នៅក្នុងអត្ថបទមួយដែលចុះផ្សាយថា “New Tools to Keep Instagram Safe,” ដែលចុះផ្សាយដោយលោក  Mike Krieger ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Instagram បញ្ជាក់ថា ពេលនេះកម្មវិធី Instagram ប្រកាសនូវមុខងារសំខាន់ៗចំនួន ៣ សម្រាប់ការការពារសុវត្ថិភាពគឺ Third-Party Two Factor Authenticator Apps, About This Account និង Request Verification ផងដែរ។

ការប្រើប្រាស់នូវមុខងារ Third-Party Two-Factor Authentication Apps

ដើម្បីធ្វើការធានាទៅលើសុវត្ថិភាព និងការធានាទៅលើ Logins ទៅលើកម្មវិធី Apps នោះ Instagram ធ្វើការបន្ថែមនូវការទ្រទ្រង់ទៅលើ third-party two-factor authentication (2FA) apps ដូចជាកម្មវិធី  Duo Mobile និង Google Authenticator ជាជាងការប្រើប្រាស់នូវ text-based 2FA ។ រហូតមកទល់ពេលនេះ Instagram នៅតែប្រើប្រាស់នៅលើការផ្ទៀងផ្ទាត់ text-based two-factor authentication ដែលមានសុវត្ថិភាពមិនខ្លាំងក្លានោះទេដោយសារតែហេគឃ័រអាចធ្វើការប្លន់ទៅលើលេខទូរស័ព្ទរបស់អ្នក និងធ្វើការចូលទៅដំណើរការនូវគណនីរបស់អ្នកជាមួយនឹងសារ SMSes សម្រាប់ការផ្ទៀងផ្ទាត់ជាមួយនឹង text-based 2FA ។ ដើម្បីធ្វើការដំណើរការនូវមុខងារនេះ អ្នកគ្រាន់តែចូលទៅក្នុង “Settings,” ហើយជ្រើសរើសយក “Two-Factor Authentication,” បន្ទាប់មកចុចនៅលើ  “Authentication App” ដែលជាទម្រង់មួយសម្រាប់ការផ្ទៀងផ្ទាត់។

ការប្រើប្រាស់មុខងារ Instagram “About This Account”

មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅលើ Instagram មើលឃើញនូវព័ត៌មានលម្អិតសម្រាប់អ្នកប្រើប្រាស់រួមមាននៅពេលដែលពួកគេធ្វើការចូលទៅក្នុង Platform នេះដែលជាកន្លែងដែលពួកគេស្ថិតនៅ ផ្ទាំងផ្សព្វផ្សាយដែលកំពុងដំណើរការ និងការភ្ជាប់ទំនាក់ទំនងរបស់ពួកគេ។ សម្រាប់ “About This Account” អាចដំណើរការបានចាប់ពីខែកញ្ញានេះ។

ការផ្ទៀងផ្ទាត់ជាមួយនឹងមុខងារ Apply to Get Your Instagram Account

ក្រៅពីមុខងារ “About This Account,” កម្មវិធី Instagram ក៏ផ្តល់នូវមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើសុំនូវការផ្ទៀងផ្ទាត់ពណ៌ខៀវសម្រាប់គណនីដែលជួយអោយអ្នកប្រើប្រាស់ដឹងថាពួកគេអាចធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងជនល្បីល្បាញបាន។ ដើម្បីធ្វើការផ្ទៀងផ្ទាត់នេះ គណនី Instagram របស់អ្នកត្រូវគោរពតាមគោលការណ៍ Terms of Service and Community Guidelines ។ អ្នកចូលទៅកាន់ “Settings,” ជ្រើសរើស “Request Verification” នៅក្រោមផ្នែក Account section រួចវាយបញ្ចូលនូវឈ្មោះ ភ្ជាប់ជាមួយនឹងឯកសារផ្ទៀងផ្ទាត់នៃ ID របស់អ្នក និងចុចនៅលើ Send ជាការស្រេច៕

ប្រភព៖

https://thehackernews.com/2018/08/secure-instagram-account.html

LEAVE A REPLY

Please enter your comment!
Please enter your name here