ក្រុមហ៊ុន Adobe បញ្ចេញនូវ Patches បន្ទាន់មួយសម្រាប់កំហុសឆ្គងនៅលើកម្មវិធី Photoshop CC

0

ក្រុមហ៊ុន Adobe ទើបតែបញ្ចេញនូវការ Update ទៅលើសុវត្ថិភាពនៅថ្ងៃនេះដើម្បីធ្វើការដោះស្រាយទៅលើបញ្ហាសំខាន់ពីរនៅលើការបញ្ជាពីចម្ងាយដែលប៉ះពាល់ទៅដល់កម្មវិធី Adobe Photoshop CC នៅក្នុង Microsoft Windows និង Apple macOS ។ តាមការបញ្ជាក់របស់ផ្នែកបច្ចេកទេសសុវត្ថិភាពនៅថ្ងៃពុធនេះដោយក្រុមហ៊ុន Adobe បង្ហាញថា កម្មវិធី Photoshop CC software គឺមានការរងគ្រោះទៅលើពីរចំណុចដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការប្រតិបត្តិនូវកូដមេរោគទៅកាន់អ្នកប្រើប្រាស់។

ចំណុចរងគ្រោះនេះត្រូវគេហៅថាជា CVE-2018-12810 និង CVE-2018-12811 ដែលឆ្លងនៅលើ Adobe Photoshop CC 2018 version 19.1.5 និង 19.x versions រួមទាំង Adobe Photoshop CC 2017 version 18.1.5 និង 18.x versions ផងដែរ។ សម្រាប់កំហុសឆ្គងនេះត្រូវរកឃើញ និងរាយការណ៍ដោយ Kushal Arvind Shah របស់ក្រុមហ៊ុន Fortinet’s FortiGuard Labs ។

វាមានការកត់សម្គាល់ថា ចំណុចរងគ្រោះនៅលើ RCE មិនស្ថិតនៅក្នុងផ្នែកមួយនៃ patch updates សម្រាប់ខែសីហាឆ្នាំ ២០១៨ នេះនោះទេ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនក៏បង្ហាញនូវកំហុសឆ្គងសុវត្ថិភាព ១១​ នៅក្នុងកម្មវិធី Flash Player, Acrobat and Reader, Experience Manager និង Creative Cloud ។ សម្រាប់កំហុសឆ្គងនៅលើ patched RCE នេះនៅមិនទាន់ជួសជុលរួចនៅឡើយទេ។ សម្រាប់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធដែលប្រើប្រាស់នូវកម្មវិធី Adobe Photoshop CC software ត្រូវផ្តល់អនុសាសន៍អោយធ្វើការដោនឡូត និងតម្លើងនូវ Patches សុវត្ថិភាពចុងក្រោយបំផុតអោយបានឆាប់បំផុត៕

ប្រភព៖

https://thehackernews.com/2018/08/adobe-photoshop-update.html

LEAVE A REPLY

Please enter your comment!
Please enter your name here