ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បញ្ចេញនូវ Patches សម្រាប់ខែសីហាឆ្នាំ ២០១៨ នេះដើម្បីធ្វើការជួសជុលទៅលើកំហុសឆ្គងដល់ទៅ ៦០ ដែលក្នុងនោះមានចំណុចរងគ្រោះ ១៩ ដែលមានគ្រោះថ្នាក់ខ្លាំង។ សម្រាប់ Patch នេះប្រើប្រាស់នៅលើកម្មវិធី Microsoft Windows, Edge Browser, Internet Explorer, Office, ChakraCore, .NET Framework, Exchange Server, Microsoft SQL Server និង Visual Studio។
ចំណុចរងគ្រោះ ២ ក៏ទទួលរងនូវការវាយប្រហារនៅក្នុងពេលថ្មីៗនេះផងដែរ។ ចំណុចរងគ្រោះចំនួន ១៩ ផ្សេងទៀតអនុញ្ញាតឱ្យមានការវាយប្រហារពីចម្ងាយ remote code execution (RCE) ដែលអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ System ដែលឆ្លងមេរោគបាន។ ក្រុមហ៊ុន Microsoft ក៏ធ្វើការជួសជុលទៅលើបញ្ហានៅលើកំហុសឆ្គង ៣៩រួចរាល់ផងដែរ។
សម្រាប់កំហុសឆ្គងនេះមានដូចជា Internet Explorer Memory Corruption Vulnerability (CVE-2018-8373), Windows Shell Remote Code Execution Vulnerability (CVE-2018-8414), Microsoft SQL Server RCE (CVE-2018-8273), Windows PDF Remote Code Execution Vulnerability (CVE-2018-8350), Microsoft Exchange Memory Corruption Vulnerability (CVE-2018-8302), Microsoft Graphics Remote Code Execution Vulnerability (CVE-2018-8344), LNK Remote Code Execution Vulnerability (CVE-2018-8345) និង GDI+ Remote Code Execution Vulnerability (CVE-2018-8397) ។ កំហុសឆ្គងនេះឆ្លងនៅលើ Windows 7 និង Windows Server 2008 ។ អ្នកប្រើប្រាស់ត្រូវផ្តល់អនុសាសន៍អោយធ្វើការតម្លើងនូវ Patches សុវត្ថិភាពដើម្បីការពារការវាយប្រហារពីហេគឃ័រក្នុងការគ្រប់គ្រងនៅលើប្រព័ន្ធរបស់ពួកគេ។ អ្នកត្រូវចូលទៅកាន់ Settings → Update & security → Windows Update → Check for updates ៕
ប្រភព៖
https://thehackernews.com/2018/08/microsoft-patch-updates.html