ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft រកឃើញនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនទៀតពីប្រទេសរុស្សីមុនព្រឹត្តិការណ៍បោះឆ្នោត

0

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft អះអាងថារកឃើញនូវការប៉ុនប៉ងព្យាយាមហេគពីប្រទេសរុស្សីផ្តោតទៅលើក្រុមព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក និងក្រុមអភិរក្សនិយមនៅក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតពាក់កណ្តាលអណត្តិនៅក្នុងឆ្នាំ ២០១៨ នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់នៅថ្ងៃអង្គារនេះថា ក្រុមហេគដែលមានឈ្មោះថា APT28 ឬ Strontium, Fancy Bear, Sofacy, Sednit និង Pawn Storm ត្រូវគេជឿជាក់ថាមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសរុស្សីជាមួយនឹងការបង្កើតនូវវេបសាយចំនួន ៦ ពាក់ព័ន្ធទៅនឹងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក និងអង្គការអភិរក្សជាច្រើនក្នុងការបោកអ្នកទស្សនា និងការហេគចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រជាច្រើនទៀត។

សម្រាប់ web domains​ ក្លែងក្លាយចំនួន ៣ ត្រូវគេមើលឃើញថាវាគឺជារបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ខណៈពេលដែលវាគឺជាវេបសាយក្លែងបន្លំនោះទេ។ សម្រាប់វេបសាយអាសអាភាសពីរផ្សេងទៀតត្រូវបង្កើតឡើងសម្រាប់អង្គការអភិរក្សរបស់សហរដ្ឋអាមេរិកចំនួន ២ គឺ The Hudson Institute និង The International Republican Institute (IRI) ។

អង្គភាពឧក្រិដ្ឋកម្មឌីជីថលរបស់ក្រុមហ៊ុន Microsoft ធ្វើការបិទទៅលើវេបសាយក្លែងក្លាយជាច្រើនបន្ទាប់ពីមានការអនុម័តកាលពីឆ្នាំមុននេះ។ សម្រាប់ Domains ក្លែងក្លាយទាំងនេះត្រូវបង្កើតឡើងដោយក្រុម APT28 មុនពេលដែលវាចាប់ផ្តើមការវាយប្រហារដោយជោគជ័យនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រើប្រាស់នូវតុលាការក្នុងការបិទទៅលើវេបសាយក្លែងក្លាយចំនួន ៨៤ ដែលបង្កើតឡើងដោយក្រុម APT28 ។ នៅក្នុងវេទិកា Aspen Security Forum កាលពីខែមុននេះ លោក Tom Burt អនុប្រធានរបស់ក្រុមហ៊ុន Microsoft និយាយថា ក្រុមហ៊ុនធ្វើការបិទទៅលើ Domain ក្លែងក្លាយដែលធ្វើការបង្កើតឡើងដោយក្រុម APT28 បន្ទាប់ពីវាទទួលរងនូវការវាយប្រហារនូវ Phishing Attacks នោះ៕

ប្រភព៖

https://thehackernews.com/2018/08/russia-election-hacking.html

LEAVE A REPLY

Please enter your comment!
Please enter your name here