ក្រុមហ៊ុនបច្ចេកវិទ្យា Google ត្រូវបុរសម្នាក់ប្តឹងពាក់ព័ន្ធទៅនឹងមុខងារតាមដានទីតាំង About Location Tracking

0

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ត្រូវបុរសម្នាក់ប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុន​Google ពាក់ព័ន្ធទៅនឹងបញ្ហានៃ Location History នេះ។ សារព័ត៌មាន Associated Press ទម្លាយថា ក្រុមហ៊ុននេះធ្វើការតាមដានទៅលើទីតាំងរបស់អ្នកប្រើប្រាស់ iPhone និង Android រាប់លាននាក់ ទោះបីជាពួកគេធ្វើការបិទទៅលើមុខងារ “Location History” setting ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ វានៅតែមានការរក្សាទុកនូវសកម្មភាពនៃទីតាំងនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Google ទោះជាអ្នកបិទទៅលើ ‘Web and App Activity’ ក៏ដោយ។ នៅក្នុងការឆ្លើយតបទៅកាន់ AP នោះ ក្រុមហ៊ុន Google បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រហែលជាប្រើប្រាស់នូវទីតាំងក្នុងការពង្រឹងនូវបទពិសោធន៍ល្អបំផុតនៅក្នុងការប្រើប្រាស់នោះ។ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Google ក៏ធ្វើការផ្លាស់ប្តូរទៅលើ Location Policy ដែលផ្តល់នូវជំរើសក្នុងការបិទទៅលើ Location History ហើយក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏អាចនៅតែបន្តក្នុងការប្រមូលនូវទីន្នន័យរបស់អ្នកបានផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Napoleon Patacsil  មកពី San Diego​ ប្តឹងក្រុមហ៊ុន Google នៅក្នុងតុលាការរបស់ San Francisco អំពីការរំលោភទៅលើទិន្នន័យ Privacy របស់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រង និងការរក្សាទូកនូវទីតាំងរបស់ពួកគេ។ គាត់បន្ថែមថា ក្រុមហ៊ុន Google ធ្វើការតាមដានគាត់នៅលើស្មាតហ្វូន Android ហើយបន្ទាប់មកនៅលើស្មាតហ្វូន iPhone នៅពេលដែលគាត់ទាញយកកម្មវិធី Google Apps នោះ៕

ប្រភព​៖

https://thehackernews.com/2018/08/google-location-tracking.html

LEAVE A REPLY

Please enter your comment!
Please enter your name here