ជើងហោះហើរកាណាដា Air Canada បញ្ជាក់ថា វាមានការរំលោភទិន្នន័យដែលមានការឆ្លងទៅកាន់អតិថិជនរបស់ខ្លួនច្រើនជាង ២០,០០០ នាក់នៅក្នុងចំណោមអ្នកប្រើប្រាស់ Mobile App ច្រើនជាង ១,៧ លាននាក់នោះ។ ក្រុមហ៊ុននេះបញ្ជកា់ថា ខ្លួនរកឃើញនូវសកម្មភាពគួរអោយសង្ស័យនៅលើកម្មវិធី Mobile App របស់ខ្លួននៅចន្លោះថ្ងៃទី២២ ខែសីហា និងថ្ងៃទី ២៤ ខែសីហានេះ។ សម្រាប់ព័ត៌មានដែលរងការរំលោភបំពាននេះមានឈ្មោះ អ៊ីម៉ែល លេខទូរស័ព្ទ និងព័ត៌មានជាច្រើនទៀតរបស់អ្នកប្រើប្រាស់។
ក្រុមហេគឃ័រអាចទទួលបានទិន្នន័យជាច្រើនទៀតរួមមានលេខ Passport, កាលបរិច្ឆេទផុតកំណត់នៃ Passport លេខយន្តហោះ លេខធ្វើដំណើរ លេខ NEXUS ភេទ ថ្ងៃខែឆ្នាំកំណើត និងសញ្ជាតិ្តផងដែរប្រសិនបើអ្នករក្សាទុក Profile របស់ពួកគេនៅលើកម្មវិធី Air Canada mobile app ។ ជើងហោះហើរ Air Canada ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់អោយពួកគេធ្វើការត្រួតពិនិត្យទៅលើប្រតិបត្តិការនៃកាតឥណទានរបស់ពួកគេជាប្រចាំផងដែរ។
ក្រុមហ៊ុនធ្វើការប៉ាន់ស្មានថា ១% នៅក្នុងចំណោមអ្នកប្រើប្រាស់របស់ខ្លួនចំនួន ១,៧ លាននាក់ ឬប្រហែលជា ២០,០០០ នាក់ដែលរងគ្រោះដោយសារតែការរំលោភបំពានទៅលើទិន្នន័យសុវត្ថិភាពនេះ។ ក្រុមហ៊ុនជម្រុញអោយអ្នកប្រើប្រាស់ប្រើនូវលេខសម្ងាត់ដល់ទៅ ១០ តួដែលមានការប្រើប្រាស់នូវសញ្ញាមួយតួផងដែរ។ ជើងហោះហើរ Air Canada ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ដែលមានបញ្ហានេះតាមរយៈអ៊ីម៉ែលចាប់ពីថ្ងៃទី ២៩ ខែសីហានេះអំពីការហេគ៕

ប្រភព៖
https://thehackernews.com/2018/08/air-canada-data-breach.html