បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវគេចោទប្រកាន់ពីបទវាយប្រហារទៅលើសហរដ្ឋអាមេរិក

0

គេជឿថា ទិន្នន័យរបស់អតិថិជន JP Morgan រាប់លាននាក់រងការវាយប្រហារ។ បុរសជនជាតិ​រុស្សី​ម្នាក់​​​ដែលធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកត្រូវគេចោទប្រកាន់ពីបទលួចចូលក្នុងធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុថ្មី។ លោក Andrei Tyurin ត្រូវគេចោទប្រកាន់ពីបទចូលរួមធ្វើយុទ្ធនាការហេគដ៏ទូលំទូលាយចន្លោះឆ្នាំ ២០១២-២០១៥។ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះលំដាប់ខ្ពស់បំផុតគឺក្រុមហ៊ុន JP Morgan Chase ដែលបាត់បង់ទិន្នន័យអតិថិជនចំនួន ៨០លាននាក់។

លោក Tyurin ត្រូវគេធ្វើបត្យាប័នពី Georgia ទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទបន្លំលួចធនាគារ និងហេគកុំព្យូទ័រ។ នាយកដ្ឋានយុត្តិធម(DoJ) លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា គេជឿថា​ ក្រុមឧក្រិដ្ឋជននៅពីក្រោយការវាយប្រហារលើស្ថាប័នហិរញ្ញវត្ថុអាមេរិក លួចយកព័ត៌មានពីប្រជាជនអាមេរិកច្រើនជាង ១០០ លាននាក់។
DoJ អះអាងថា លោក Tyurin គឺជាសមាជិកសំខាន់នៃក្រុមហេគ ហើយលោកធ្វើការវាយប្រហារយ៉ាងធំធេងតាមការបង្គាប់របស់សមាជិកដទៃទៀត។ ប្រភពដដែលបន្ថែមថា បច្ចេកទេសជាច្រើនត្រូវគេប្រើ ដើម្បីវាយលុក ក្នុងនោះមានទាំងកំហុស Heartbleed ដ៏ល្បីល្បាញដែលអាចផ្តល់ឱ្យកាសឱ្យអ្នកវាយប្រហារចូលដំណើរការនូវទិន្នន័យដែលរក្សាទុកក្នុងកុំព្យូទ័រ។

ក្រៅពីការចូលទៅកាន់គណនីរបស់អតិថិជនដោយខុសច្បាប់ គេជឿថាក្រុមនេះប្រើប្រាស់បញ្ជីរាយឈ្មោះទូរស័ព្ទដែលពួកគេលួចបានដើម្បីជាវិធីមួយដែលអាចបំប៉ោងតម្លៃរបស់ក្រុមហ៊ុនដែលសមាជិកក្រុមហ៊ុននោះកាន់កាប់។ គេជឿថា លោក Tyurin ជាសមាជិកម្នាក់ក្នុងចំនោមសមាជិកចុងក្រោយនៃក្រុមឧក្រិដ្ឋជនដែលធ្វើការវាយប្រហារ។ បុរសបួននាក់ផ្សេងទៀតត្រូវគេចាប់ខ្លួន និងចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធការវាយប្រហារផងដែរ៕

ប្រភព៖

https://www.bbc.com/news/technology-45472766

 

LEAVE A REPLY

Please enter your comment!
Please enter your name here