ប៉ូលិសចាប់ខ្លួនយុវជនវ័យ ១៩ ឆ្នាំវ័យជំទង់ម្នាក់ដែលត្រូវចោទប្រកាន់ថាជាសមាជិករបស់ក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលទទួលខុសត្រូវទៅលើការគំរាមបំផ្ទុះគ្រាប់បែកទៅកាន់សាលារៀនរាប់ពាន់កន្លែង និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតរួមទាំងសេវាកម្ម DDoSing ProtonMail និងសេវាកម្មអ៊ីម៉ែល Tutanota secure email services ។ លោក George Duke-Cohan ត្រូវចាប់ខ្លួននៅក្នុងបន្ទប់គេងរបស់គាត់នៅក្នុង Watfordដោយទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេសBritish National Crime Agency (NCA) នៅថ្ងៃទី ៣១ ខែសីហានេះ ហើយគាត់ត្រូវរកឃើញថាមានពិរុទ្ធចំនួន ៣ ករណីទៅលើការគំរាមកំហែងទៅលើសាលារៀន និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតុលាការ Luton Magistrates នៅថ្ងៃចន្ទនេះ។
លោក Duke-Cohan ផ្ញើសារអេឡិចត្រូនិចច្រើនជាង ២៤០០០ អ៊ីម៉ែលទៅកាន់សាលារៀនជាច្រើននៅក្នុងចក្រភពអង់គ្លេស និងអាមេរិកផងដែរ ហើយអះអាងថា គ្រាប់បែកជាច្រើននេះគឺដាក់បង្កប់នៅបរិវេណអាគារដែលអាចបំផ្ទុះគ្រប់ពេលប្រសិនបើការទាមទារប្រាក់ចំនួន ៥០០០ ដុល្លារអាមេរិកមិនត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣ ម៉ោងនោះ។ នេះមិនមែនជាលើកទី ១ នោះទេដែល Duke-Cohanត្រូវបានចាប់ខ្លួនពីបទក្នុងការផ្សព្វផ្សាយនូវការគំរាមក្នុងការបំផ្ទុះគ្រាប់បែកក្លែងក្លាយនោះ។ គាត់បង្កើតនូវភាពភ័យខ្លាចជាលើកដំបូងបំផុតនៅក្នុងខែមីនានេះនៅពេលដែលគាត់ផ្ញើអ៊ីម៉ែលរាប់ពាន់ទៅកាន់សាលារៀននជាច្រើននៅក្នុងចក្រភពអង់គ្លេសជាមួយនឹងការព្រមានអំពីការបំផ្ទុះគ្រាប់បែកដែលបណ្តាលអោយសាលារៀនចំនួន ៤០០ នៅក្នុងប្រទេសនេះត្រូវជម្លៀសចេញពីកន្លែងនេះ។
លោក Duke-Cohan ក្រោយមកត្រូវបានចាប់ខ្លួននៅក្នុងខែមេសាជាលើកដំបូងបំផុត។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលស្ថិតនៅក្នុងការស៊ើបអង្កេតនេះ គាត់ផ្ញើអ៊ីម៉ែលបោកបញ្ឆោតចំនួន ២៤០០០ ទៅកាន់សាលារៀនជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដោយអះអាងថា គ្រាប់បែកទាំងនេះត្រូវគេបង្កប់នៅជុំវិញបរិវេណសាលារៀន។
លោក Duke-Cohan ត្រូវចាប់ខ្លួនជាលើកទី ២ នៅក្នុងការគំរាមទៅលើការបំផ្ទុះគ្រាប់បែក។ គាត់ត្រូវដោះលែងអោយនៅក្រៅឃុំនៅក្រោមលក្ខខណ្ឌដែលគាត់មិនប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលត្រូវបង់ប្រាក់នោះ លោក Duke-Cohan ក្លែងខ្លួនធ្វើជាឪពុកម្នាក់ខលទៅកាន់ព្រលានយន្តហោះ San Francisco Airport និងប៉ូលិសរបស់ពួកគេដោយអះអាងថា កូនស្រីរបស់គាត់ប្រាប់គាត់ថា ជើងហោះហើររបស់នាងត្រូវប្លន់ដោយក្រុមប្រដាប់អាវុធដែលម្នាក់ក្នុងចំណោមនោះគឺមានគ្រាប់បែក។ លោក Duke-Cohan ត្រូវចាប់ខ្លួនជាលើកទី ៣ នៅក្នុងផ្ទះរបស់គាត់នៅក្នុង Watford, Hertfordshire នៅថ្ងៃទី ៣១ ខែសីហានេះ និងរកឃើញថាមានគ្រប់គ្រងទៅលើឧបករណ៍អេឡិចត្រូនិចជាច្រើន។
នៅថ្ងៃចន្ទនេះ លោក Duke-Cohan សារភាពថាមានកំហុសពិតមែននៅក្នុងតុលាការរបស់ចក្រភពអង់គ្លេសក្នុងការគំរាមកំហែងទៅលើការបំផ្ទុះគ្រាប់បែកទៅកាន់សាលារៀន និងក្រុមហ៊ុនអាកាសចរណ៍ និង ProtonMail ហើយគាត់នឹងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមទៅនឹងការចោទប្រកាន់នេះ។ លោក Duke-Cohan នឹងត្រូវកាត់ទោសនៅតុលាការ Luton Crown Court នៅថ្ងៃទី ២១ ខែកញ្ញាខាងមុខនេះ៕

ប្រភព៖
https://thehackernews.com/2018/09/cohan-hoax-bomb-threats.html