សហរដ្ឋអាមេរិកចោទប្រកាន់ប្រទេសកូរ៉េខាងជើងចារកម្មទៅលើមេរោគ WannaCry និងការហេគទៅលើ Sony Pictures

0

ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកប្រកាសអំពីការចោទប្រកាន់ទៅលើទោសព្រហ្មទណ្ឌប្រឆាំងទៅនឹងក្រុមចារកម្មរបស់រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងនៅក្នុងការវាយប្រហារទៅលើមេរោគ WannaCry ransomware attack ជាសាកលនៅក្នុងឆ្នាំ ២០១៧ និងការហេគទៅលើក្រុមហ៊ុន Sony Pictures Entertainment នៅក្នុងឆ្នាំ ២០១៤ នោះ។

តាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលជាច្រើនដកស្រង់ដោយកាសែត NY Times ចោទប្រកាន់ទៅលើលោក Park Jin Hyok ដែលធ្វើការនៅទីភ្នាក់ងារចារកម្មយោធាReconnaissance General Bureau (RGB) របស់ប្រទេសកូរ៉េខាងជើង។

សម្រាប់ការហេគទៅលើក្រុមហ៊ុន Sony Pictures Entertainment នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៤ នោះគឺជាការសងសឹកចំពោះការផលិតនូវខ្សែភាពយន្តកំប្លែង “The Interview” អំពីអ្នកកាសែតពីរនាក់ដែលត្រូវបានជ្រើសរើសដោយ CIA ក្នុងការលបទៅធ្វើឃាតលោក Kim Jong Un មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើងនោះ។

នៅក្នុងខែមិថុនាឆ្នាំ ២០១៤ នេះ រដ្ឋាភិបាលនៃក្រុង  Pyongyang ធ្វើការថ្កោលទោសទៅលើខ្សែភាពយន្តនេះគឺជាការបង្ហាញអំពីការភ័ន្តច្រឡំនៃអំពើភេរវកម្មរួមទាំងទង្វើរនៃសង្គ្រាមផងដែរនៅក្នុងលិខិតមួយទៅកាន់លោក Ban Ki-moon អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិនោះ។

ការហេគទៅលើក្រុមហ៊ុន Sony Pictures ធ្វើការបំផ្លិចបំផ្លាញទៅលើក្រុមហ៊ុននេះដែលមានទិន្នន័យសម្ងាត់ជាង ២០០ GB ដែលរួមមាននូវ Scripts ខ្សែភាពយន្ត ទិន្នន័យបុគ្គលិក លេខទូរស័ព្ទរបស់តារា និងខ្សែភាពយន្តដែលមិនទាន់ដាក់បញ្ចាំងចំនួន ៥ ថែមទៀត។ ការវាយប្រហារនេះធ្វើឱ្យបាត់ទិន្នន័យអស់ ៧០%​ នៅលើកុំព្យូទ័រដែលទិន្នន័យទាំងអស់នោះគឺជារបស់ក្រុមហ៊ុន Sony ។ អាជ្ញាធររបស់សហរដ្ឋអាមេរិកបញ្ជាក់ថា ពួកគេតាមដានដឹងថានេះគឺជាការវាយប្រហារចេញពីប្រទេសកូរ៉េខាងជើង ប៉ុន្តែពួកគេមិនទាន់ទម្លាយឈ្មោះរបស់ក្រុមអ្នកវាយប្រហារនៅឡើយទេ។

ពេលនេះ មន្ត្រីរដ្ឋាភិបាល ៣ រូបដែលដឹងអំពីរឿងនេះនិយាយថា DoJ គ្រោងនឹងប្រកាសអំពីការចោទប្រកាន់នេះទៅលើលោក Park Jin Hyok ដែលត្រូវគេស្គាល់ថាជា  Pak Jin Hek ដែលមានទំនាក់ទំនងជាមួយនឹងក្រុម​ Lazarus Group ។ ក្រុម  Lazarus Group ត្រូវចោទប្រកាន់ថាគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងដែលធ្លាប់ប៉ុនប៉ងក្នុងការលួចទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកពីធនាគារបង់ក្លាដែសនៅក្នុងឆ្នាំ ២០១៦ និងយុទ្ធនាការនៃមេរោគ  WannaCry ransomware នៅក្នុងឆ្នាំ ២០១៧ នោះ។

មេរោគ WannaCry virus​ ធ្វើការបំផ្លិចបំផ្លាញកាលពីឆ្នាំមុននេះទៅលើមន្ទីរពេទ្យ សាជីវកម្ម ភ្នាក់ងាររដ្ឋាភិបាល និងអង្គការជាច្រើនទៀតសរុបច្រើនជាង ៣០០០០០ នៅក្នុង ១៥០ ប្រទេសត្រឹមតែពេល ៣ ថ្ងៃប៉ុណ្ណោះ៕

ប្រភព៖

https://thehackernews.com/2018/09/wannacry-north-korea-hacks.html

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here