កម្មវិធី Adware Removal Tool ចំណាត់ថ្នាក់លេខ ១ នៅលើ Apple App Store ត្រូវរកឃើញថាធ្វើចារកម្មនៅលើអ្នកប្រើប្រាស់កុំព្យូទ័រ Mac

0

កម្មវិធីដ៏ពេញនិយមបំផុតនៅលើ Mac App Store របស់ក្រុមហ៊ុន Apple ដែលត្រូវរចនាឡើងសម្រាប់ធ្វើការការពារអ្នកប្រើប្រាស់កុំអោយឆ្លងមេរោគ Adware និងមេរោគ Malware ពេលនេះត្រូវរកឃើញថាធ្វើការចារកម្មដោយសម្ងាត់ក្នុងការលួចយកនូវទិន្នន័យ Browsing History និងបញ្ជូនទៅកាន់ Server នៅក្នុងប្រទេសចិន។

តើអ្វីដែលជារឿងដែលគួរអោយព្រួយបារម្ភខ្លាំងជាងនេះទៀតនោះ? ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើគេជូនដំណឹងកាលពីមួយខែមុននេះក៏ដោយ ក្រុមហ៊ុននេះមិនទាន់ចាត់វិធានការទៅលើកម្មវិធី App នេះនៅឡើយទេ។

កម្មវិធីនេះត្រូវគេចោទសួរថាជា “Adware Doctor,” ដែលជាកម្មវិធីចំណាត់ថ្នាក់លេខ ១ នៅលើ Mac App Store ហើយកម្មវិធីនេះក៏ដាក់លក់ជាមួយនឹងភាពពេញនិយមបំផុតជាមួយនឹងតម្លៃ $4.99 ហើយកម្មវិធនេះក៏ចាត់ទុកថាជាកម្មវិធីល្អបំផុតក្នុងការការពារមេរោគ Malware និងទិន្នន័យមេរោគជាច្រើនទៀតនៅលើកុំព្យូទ័រ Mac របស់អ្នក។

អ្នកស្រាវជ្រាវម្នាក់ដែលប្រើប្រាស់គណនី @privacyis1st Twitter រកឃើញថា Adware Doctor គឺជាមេរោគ Spyware ដែលធ្វើសកម្មភាពអស់រយៈពេលជាងមួយខែហើយ។ អ្នកស្រាវជ្រាវនេះក៏ធ្វើការជូនដំណឹងទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple អំពីបញ្ហានៃមេរោគ Adware Doctor នេះ ប៉ុន្តែកម្មវិធីនេះបង្កើតឡើងដោយអ្នកអភិវឌ្ឍឈ្មោះថា “Yongming Zhang គឺនៅតែដាក់អោយដំណើរការនៅលើ Mac App Store ដដែល។

តាមការបញ្ជាក់របស់ Wardle មេរោគ Adware Doctor ធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ចេញពីវេបសាយដែលអ្នកបានចូលទៅមើល ឬស្វែងរកដូចជា Chrome, Firefox និង Safari ហើយបញ្ជូនទិន្នន័យនេះទៅកាន់ Severs របស់ចិនគឺ http://yelabapp.com/ ។ Adware Doctor កាលពីពេលមុននេះមានឈ្មោះហៅថា “Adware Medic” ហើយកម្មវិធីនេះត្រូវទិញដោយក្រុមហ៊ុន MalwareBytes នៅក្នុងឆ្នាំ ២០១៥ ៕

ប្រភព៖

https://thehackernews.com/2018/09/mac-adware-removal-tool.html

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here