អាកាសយានដ្ឋាន Bristol រអ៊ូពីការវាយប្រហារ ransomware មួយបណ្តាលឱ្យបាត់ព័ត៌មាន នៃការហោះហើរក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍។ ក្រុមការងារព្រលានយន្តហោះនិយាយថា ការវាយប្រហារនេះចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រដោយ វាបានបិទយកកុំព្យូទ័រជាច្រើននៅលើបណ្តាញព្រលានយន្តហោះរួមទាំងបិទអេក្រង់បង្ហាញនៅខាងក្នុងសម្រាប់ផ្តល់ព័ត៌មានលម្អិតអំពីព័ត៌មានមកដល់និងព័ត៌មាននៃការហោះហើរ។
ការវាយប្រហារនេះបង្ខំឱ្យបុគ្គលិកអាកាសយានិកបិទប្រព័ន្ធរបស់ខ្លួន និងប្រើផ្ទាំងពណ៌ស និងប័ណ្ណប្រកាសជាក្រដាសដើម្បីប្រកាសអំពីការមកដល់ និងព័ត៌មានសម្រាប់ជើងហោះហើរ ដែលឆ្លងកាត់ព្រលានយន្តហោះ និងចំណុចប្រមូលឥវ៉ាន់នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ និងយប់ បន្តបន្ទាប់។ អាកាសយានដ្ឋាន Bristol ប្រកាសលើ Twitter ផ្លូវការនៅថ្ងៃសុក្រថា ពួកគេប្រឈមនឹងបញ្ហាបច្ចេកទេសជាមួយព័ត៌មានបង្ហាញពីជើងហោះហើរលើអេក្រង់។
ការហោះហើរពុំមានបញ្ហាទេហើយព័ត៌មានលម្អិតនៃការឆែកឆេរនៅចំណតយន្តហោះ និងពេលវេលាមកដល់ / ចេញដំណើរនឹងត្រូវបានធ្វើឡើងនៅលើប្រព័ន្ធអាស័យដ្ឋាន សាធារណៈ។ បុគ្គលិកបន្ថែមកម្លាំងត្រៀមជួយដល់អ្នកដំណើរ។ អាកាសយានដ្ឋានសំណូមពរឱ្យអ្នកដំណើរឱ្យមកដល់មុនម៉ោង និងសូមមានពេលវេលាបន្ថែមទៀតសម្រាប់ដំណើរការត្រួតពិនិត្យនិងឡើងជិះទោះបីជាបញ្ហាបច្ចេកទេសរយៈពេលពី រថ្ងៃនេះបណ្ដាលឱ្យមានការពន្យារពេលក្នុងការដឹកជញ្ជូនឥវ៉ាន់ ដោយអតិថិជនត្រូវរង់ចាំយូរ ជាងមុនសម្រាប់កាទទួលកាបូបរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយពុំមានការពន្យារពេលជើងរហោះហើរ ដែលគេរាយការណ៍ថា កើតឡើងបណ្តាលមកពីការវាយប្រហារតាមអ៊ីនធើណែតទេ។អ្នកនាំពាក្យឱ្យព្រលានយន្តហោះម្នាក់និយាយថា អេក្រង់ព័ត៌មានរលត់ដោយសារតែការវាយប្រហារ “ransomware” ហើយគាត់បានអះអាងថា គ្មានមេរោគបញ្ចាក់ឱ្យលោះយកប្រព័ន្ធព្រលានយន្តហោះដើម្បីមក ដំណើរការឡើងវិញនោះទេ។ ក្រុមបុគ្គលិកនិយាយថា ប្រព័ន្ធដែលរងផលប៉ះពាល់ និងអេក្រង់ព័ត៌មានហោះហើរត្រូវគេជួសជុលឡើងវិញនៅថ្ងៃអាទិត្យ។
ក្រុមការងារអាកាសយាន្តដ្ឋានថ្លែងអំណរគុណចំពោះអ្នកដំណើរចំពោះការអត់ធ្មត់របស់ពួកគេនៅពេលក្រុមការងារធ្វើការដើម្បីដោះស្រាយបញ្ហាជាមួយព័ត៌មានហោះហើរនៅចុងសប្ដាហ៍នេះ។ អេក្រង់ឌីជីថលពេលអាចមានដំណើរការបង្ហាញពីការមកដល់និងចាកចេញ។ ក្រុម ការងារនឹងបន្តជួសជុលគ្របដណ្តប់ពេញផ្ទៃប្រទេសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អាកាសយានិកព្រលានយន្តហោះប្រកាសនៅថ្ងៃអាទិត្យ។ នៅពេលនេះ គេមិនទាន់ច្បាស់ទេថា តើមេរោគនេះចូលក្នុងប្រព័ន្ធព្រលានយន្តហោះ តាមរបៀបណា។ ក្រុមហ៊ុន Bristol កំពុងតែធ្វើការស៊ើបអង្កេត ដើម្បីរកឱ្យឃើញនូវ អ្វីដែលបានកើតឡើង៕

ប្រភព៖
https://thehackernews.com/2018/09/cyberattack-bristol-airport.html