លោក Linus Torvalds ធ្វើការសុំទោសសម្រាប់អាកប្បកិរិយាមិនសមរម្យរបស់គាត់

0

អ្វីដែលអ្នកបានឃើញនេះនឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលជាក់ជាមិនខាន។ លោក Linus Torvalds ដែលជាបិតារបស់ប្រព័ន្ធប្រតិបត្តិការ Linux open-source operating system នៅទីបំផុតធ្វើការសារភាពអំពីទង្វើររបស់គាត់ទៅកាន់ក្រុមអ្នកអភិវឌ្ឍកម្មវិធីផ្សេងទៀតនៅក្នុងសហគមន៍នៃប្រព័ន្ធប្រតិបត្តិការ Linux ដែលធ្វើឱ្យមានការឈឺចាប់ដល់មនុស្សជាច្រើន និង Linux ផងដែរ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅក្នុងសប្តាហ៍នេះ លោក  Torvalds ធ្វើការសុំទោសចំពោះការប្រមាថ និងការបំពានទៅលើអ្នកអភិវឌ្ឍកម្មវិធីផ្សេងទៀតអស់រយៈពេលជិត 3 ទសវត្សន៍ទៅលើអាកប្បកិរិយារបស់គាត់។ នៅក្នុងអ៊ីម៉ែលផ្ញើទៅកាន់ Linux Kernel Mailing List (LKML) នៅថ្ងៃអាទិត្យនេះ លោក  Torvalds និយាយថា គាត់ប្រឈមមុខដោយមនុស្សជាច្រើននៅក្នុងសហគមន៍នៃ Linux នៅក្នុងសប្តាហ៍នេះសម្រាប់ការមិនយល់អំពីអារម្មណ៍ និងការសុំទោសចំពោះអាកប្បកិរិយារបស់គាត់ដែលធ្វើឱ្យមានការឈឺចាប់ដល់មនុស្ស។

លោក Torvalds សរសេរថា “ខ្ញុំត្រូវធ្វើការផ្លាស់ប្តូរនូវអាកប្បកិរិយារបស់ខ្ញុំ ហើយខ្ញុំចង់សុំទោសទៅកាន់មនុស្សដែលរងការឈឺចាប់ដោយសារតែសកម្មភាពរបស់ខ្ញុំ។” លោក Torvalds ធ្វើការនៅលើប្រព័ន្ធប្រតិបត្តិការ open source Linux operating system kernel ចាប់តាំងពីឆ្នាំ ១៩៩១ ប៉ុន្តែអស់រយៈពេលជាច្រើនទសវត្សន៍នេះ គាត់ក៏បង្ហាញនូវអាកប្បកិរិយាមិនសមរម្យសម្រាប់អ្នកអភិវឌ្ឍកម្មវិធីជាច្រើនផងដែរ។ លោក Torvalds ជាអ្នកបង្កើតនូវក្រុមហ៊ុនជាច្រើនដែលមានក្រុមហ៊ុន GitLab ដែលក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែទិញនៅក្នុងតម្លៃ 7.5 ពាន់លានដុល្លារអាមេរិកនោះ៕

ប្រភព៖

https://thehackernews.com/2018/09/linus-torvalds-jerk.html

LEAVE A REPLY

Please enter your comment!
Please enter your name here