តើអ្នកធ្លាប់ឆ្ងល់ទេថាគណនី Twitter account ត្រូវបានហេគ ហើយអ្នកណាដែលអាចធ្វើការគ្រប់គ្រងទៅលើគណនីនេះ និងពេលណាដែលវាកើតឡើងនោះ? ពេលនេះ Twitter អនុញ្ញាតឱ្យអ្នកដឹងអំពីរឿងនេះហើយ។ បន្ទាប់ពីក្រុមហ៊ុន Google និង Facebook ពេលនេះ ក្រុមហ៊ុន Twitter អនុញ្ញាតឱ្យអ្នកមើលឃើញនូវឧបករណ៍ជាច្រើនដូចជាកុំព្យូទ័រ ស្មាតហ្វូន ថេប្លេត និងជាច្រើនទៀតដែលធ្វើការ login ចូលទៅក្នុងគណនី Twitter account របស់អ្នក។
ថ្មីៗនេះ Twitter ទើបតែបញ្ចេញនូវមុខងារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលមានឈ្មោះថា Apps and Sessions ដែលអនុញ្ញាតឱ្យអ្នកដឹងអំពី Apps និងឧបករណ៍ជាច្រើនដែលធ្វើការចូលទៅកាន់គណនី Twitter account ជាមួយនឹងទីតាំងនៃឧបករណ៍ទាំងនេះ។
ដើម្បីធ្វើការស្វែងរកនូវការ Login នៅក្នុងពេលបច្ចុប្បន្ន និងពេលមុននេះនៅលើឧបករណ៍ជាច្រើននោះ និងទីតាំងនៃគណនី Twitter account បានចូលប្រើប្រាស់កាលពីពីរខែមុននេះជាមួយនឹងជំហានដូចខាងក្រោម។
ការឆែកមើល Twitter Login Sessions នៅលើស្មាតហ្វូន
- បើកកម្មវិធី Twitter app និងចូលទៅកាន់profile របស់អ្នក
- ចូលទៅក្នុង ‘Settings and privacy’ section
- នៅក្នុងផ្នែកនេះ ជ្រើសរើស ‘Account’
- នៅក្នុងជំរើសនេះ ចូលទៅក្នុង ‘Apps and sessions’
ការឆែកមើល Twitter Login Sessions នៅលើ Desktop ឬកុំព្យូទ័រ
- បើកកម្មវិធី Twitter និងចុចនៅលើ photo icon នៅជ្រុងខាងស្តាំជាកន្លែងដែលអ្នកអាចចូលទៅកាន់ account settings
- ចូលទៅក្នុងផ្នែក ‘Settings and privacy’ section
- នៅក្នុងផ្នែកនេះអូសចូលទៅក្នុង ‘Apps and devices’
នៅក្នុងពេលដែលអ្នកចុចនៅលើ ‘Apps and sessions’ នៅលើស្មាតហ្វូន ឬនៅក្នុង ‘Apps and devices’ option នៅលើ Desktop នោះ អ្នកនឹងឃើញមាននូវបញ្ជីនៃឧបករណ៍ជាច្រើនដែលដំណើរការនៅលើគណនី Twitter account របស់អ្នកកាលពីខែមុននេះរួមទាំងទីតាំងដែលស្ថិតនៅផងដែរ និងកម្មវិធី third-party apps ដែលចូលប្រើប្រាស់នៅលើគណនី Twitter account របស់អ្នក៕



ប្រភព៖
https://thehackernews.com/2018/09/twitter-account-hacked.html