Facebook ឈប់ឱ្យបុគ្គលិកទៅជួយការងារអ្នកនយោបាយ

0

ក្រុមហ៊ុន Facebook នឹងលែងបញ្ជូនបុគ្គលិកឱ្យទៅធ្វើការនៅការិយាល័យនៃយុទ្ធនាការនយោបាយក្នុងអំឡុងពេលបោះឆ្នោត។ បណ្តាញសង្គមនេះធ្លាប់បញ្ចូនបុគ្គលិកឱ្យខិតខំប្រឹងប្រែងចូលរួមជួយយុទ្ធនាការនយោបាយក្នុងការធ្វើអភិវឌ្ឍយុទ្ធនាការផ្សាយពាណិជ្ជកម្មលើបណ្តាញរបស់ពួកគេ។ លោក Donald Trump ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ គឺដោយសារតែអ្នកជំនួយការរបស់បណ្តាញ Facebook ជួយគាត់ឱ្យឈ្នះឆ្នោត។

Facebook និយាយថា ជំនួយការបណ្តាញសង្គមក៏បានផ្តល់ជំនួយដល់លោកស្រីហ៊ីឡារីគ្លីនតុន ប៉ុន្តែបក្សលោកស្រីប្រកែកមិនព្រមទទួល។ បណ្តាញសង្គម Facebook គឺជាឈ្មួញកណ្តាលក្នុងការផ្សាយពាណិជ្ជកម្មតាមអនឡាញធំបំផុតទី ២ នៅពីក្រោយ Google ។ ក្រុមហ៊ុន Google និង Twitter ក៏ផ្តល់ដំបូន្មានពិសេសដល់យុទ្ធនាការនយោបាយផងដែរ។ ពួកគេមិនបានបញ្ជាក់ថាពួកគេនឹងបញ្ចប់ការអនុវត្តនោះទេ។ Facebook និយាយថា ក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់ជូននូវដំបូន្មានចំពោះការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់គ្រប់គណបក្សនយោបាយទាំងអស់តាមរយៈគេហទំព័ររបស់ខ្លួន។

យ៉ាងណាក៏ដោយយុទ្ធនាការនយោបាយនៅតែអាចទទួលបានការគាំទ្រតាមអនឡាញ ហើយក្រុមហ៊ុននេះមិនបានបដិសេធចំពោះការជួបជុំជាមួយអ្នកនយោបាយនោះទេ។ យោងតាមឯកសារក្នុងស្រុកដែលរកឃើញទីភ្នាក់ងារ Bloomberg មើលឃើញថា យុទ្ធនាការរបស់លោក Donald Trump ចំណាយប្រាក់ប្រមាណ ៤៤ លានដុល្លារអាមេរិកលើការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកពីខែមិថុនាដល់ខែវិច្ឆិកាឆ្នាំ ២០១៦  ដោយលោកស្រីហ៊ីលឡារីគ្លីនតុនចំណាយតែចំនួន២៨ លានដុល្លារ៕

ប្រភព៖

https://www.bbc.com/news/technology-45599962

 

LEAVE A REPLY

Please enter your comment!
Please enter your name here