រដ្ឋអាជ្ញារបស់ហូឡង់ច្រានចោលការចោទប្រកាន់លើមន្រ្តីរុស្ស៊ីជាហេគឃ័រប្រឆាំងនឹង OPCW

0

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសហូឡង់ លោក Ank Bijleveld ប្រាប់សន្និសីទព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ថា មន្រ្តីបេសកកម្ម និងសន្តិសុខយោធារបស់ប្រទេសហូឡង់ច្រានចោលការចោទប្រកាន់ថា មន្រ្តីរុស្ស៊ីជាក្រុម​ហ៊ែកឃ័រ ប្រឆាំងនឹងអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ។

អ្នកស្រី Bijleveld មានប្រសាសន៍ថា ក្រុមបុគ្គលិក៤ នាក់របស់សេវាកម្មពិសេសរុស្ស៊ី ជាប់សង្ស័យដោយសារ​តួនាទី​របស់ពួកគេ​ក្នុងការវាយប្រហារ។ ពួកគេត្រូវសន្តិសុខយោធារបស់ប្រទេសហូឡង់បណ្តេញចេញពី​ប្រទេស​នៅថ្ងៃដដែល។

អ្នកស្រីបន្តថា ជនជាតិរុស្ស៊ីចំនួន៤ នាក់គឺលោក Alexei Morenets, Yevgeny Serebryakov, Oleg Sotnikov និង Alexei Minin ត្រូវគេចោទប្រកាន់ថា​ ជាអ្នកស៊ើបការណ៍ឱ្យនាយកដ្ឋានទូទៅរបស់អគ្គសេនាធិការរុស្ស៊ី ដែលមានឈ្មោះថា GRU ។ ប្រមុខការពារជាតិរបស់ហូឡង់មានប្រសាសន៍ថា សេវាកម្មពិសេសរបស់ប្រទេសហូឡង់ឆែកឆេរឧបករណ៍អេឡិចត្រូនិកជាច្រើនរបស់ពួកគេរួមមានកុំព្យូទ័រយួរដៃ និងទូរស័ព្ទចល័ត៕

ប្រភព៖

http://tass.com/world/1024397

 

LEAVE A REPLY

Please enter your comment!
Please enter your name here