ហេគឃ័រម្នាក់ដែលស្ថិតនៅពីក្រោយការអភិវឌ្ឍ និងការប្រតិបត្តិទៅលើសេវាកម្មស្កេនមេរោគ “Scan4You” ពេលនេះត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ។ លោក Ruslans Bondars វ័យ ៣៧ ឆ្នាំនេះគឺជាអតីត USSR ដែលរស់នៅក្នុង Riga, Latvia ត្រូវរកឃើញថាប្រព្រឹត្តិកំហុសនៅថ្ងៃទី ១៦ ខែឧសភានេះនៅក្នុងតុលាការនៅ Alexandria ហើយគាត់ត្រូវចោទប្រកាន់ថាធ្វើការជាមួយនឹងក្រុមអនុវត្តច្បាប់របស់រុស្សីនោះ។
Bondars ធ្វើការបង្កើត និងដំណើរការនូវកម្មវិធី Scan4you— ដែលជាសេវាកម្មស្កេនមេរោគអនឡាញដូចគ្នាទៅនឹងកម្មវិធី VirusTotal ដែលអនុញ្ញាតឱ្យក្រុមហេគឃ័រដំណើរការនូវកូដដែលប្រើប្រាស់ដោយកម្មវិធីមេរោគជាច្រើននៅក្នុងអំឡុងពេលធ្វើការស្កេនសុវត្ថិភាពមុនពេលដែលចាប់ផ្តើមយុទ្ធនាការចែកចាយមេរោគនោះ។
នៅក្នុងអំឡុងពេលនៃការស្កេនមេរោគនេះធ្វើការចែករំលែកនូវទិន្នន័យចេញពី Upload Files ជាមួយនឹងកម្មវិធីកម្ចាត់មេរោគនោះ Scan4you ធ្វើការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ជាច្រើនថាពួកគេអាចធ្វើការ Upload Files ទៅកាន់សហគមន៍ស្កេនមេរោគបាន។ លោក Bondars គឺជាម្នាក់ស្ថិតនៅក្នុងចំណោមហេគឃ័រពីរនាក់ដែលដំណើរការនូវសេវាកម្ម Scan4you តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ និងជួយអ្នកបង្កើតកម្មវិធីមេរោគជាច្រើនទៀតធ្វើការតេស្ត និងពង្រឹងទៅលើមេរោគនេះ។
លោក Jurijs Martisevs ដែលជាដៃគូរបស់លោក Bondars ត្រូវបានចាប់ខ្លួននៅខណៈពេលដែលគាត់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេស Latvia និងធ្វើបត្យាប័ទៅកាន់សហរដ្ឋអាមេរិកដែលរកឃើញថានឹងមានកំហុសដូចគ្នានៅក្នុងខែមីនានៅឆ្នាំនេះ។
តាមការបញ្ជាក់របស់នាយកដ្ឋានយុត្តិធម៌នោះ អតិថិជនរបស់ Scan4you ប្រើប្រាស់នូវសេវាកម្មនេះសម្រាប់ធ្វើការលួចនូវកាតឥណទានរាប់លានរបស់អតិថិជននៅលើពិភពលោករួមមានសហរដ្ឋអាមេរិកដែលធ្វើឱ្យខាតបង់ទឹកប្រាក់ដល់ទៅ 20.5 ពាន់លានដុល្លារអាមេរិក។ អតិថិជនម្នាក់ទៀតប្រើប្រាស់នូវ Scan4you សម្រាប់ធ្វើការអភិវឌ្ឍទៅលើ “Citadel”— ដែលជាមេរោគឆ្លងទៅកាន់កុំព្យូទ័រច្រើនជាង 11 លានគ្រឿងនៅជុំវិញពិភពលោកដែលក្នុងនោះមាននៅសហរដ្ឋអាមេរិក និងធ្វើអោយខាតបង់ប្រាក់ចំណូលច្រើនជាង 500 លានដុល្លារអាមេរិក៕
ប្រភព៖
https://thehackernews.com/2018/09/scan4you-malware-scanner.html