Google+ ធ្វើការបិទចោលបន្ទាប់ពីការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ជាង 500,000 នាក់

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google កំពុងតែត្រៀមក្នុងការបិទចោលនូវសេវាកម្មបណ្តាញសង្គម social media network Google+ របស់ខ្លួនបន្ទាប់ពីក្រុមហ៊ុននេះទទួលរងនូវការទម្លាយទិន្នន័យដ៏ធំរបស់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់កម្មវិធី Google Plus រាប់រយពាន់នាក់ទៅកាន់ third-party developers ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនេះ កំហុសឆ្គងផ្នែកសុវត្ថិភាពនេះគឺជាកំហុសឆ្គងមួយស្ថិតនៅក្នុង Google+’s People APIs ដែលអនុញ្ញាតឱ្យ third-party developers ធ្វើការចូលទៅដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនជាង 500,000 នាក់ដែលក្នុងនោះមានឈ្មោះ អាសយដ្ឋានអ៊ីម៉ែល តួនាទី ថ្ងៃខែឆ្នាំកំណើត រូបភាព Profile និងភេទ។

ចាប់តាំងពី Google+ servers មិនធ្វើការរក្សាទុកនូវ API logs ច្រើនជាងពីរសប្តាហ៍នោះ ក្រុមហ៊ុននេះមិនទាន់បញ្ជាក់នូវចំនួនអ្នកប្រើប្រាស់ដែលឆ្លងដោយសារតែកំហុសឆ្គងនេះនោះទេ។ ក្រុមហ៊ុន Google បញ្ជាក់ថា ក្រុមហ៊ុនរកមិនឃើញនូវភស្តុតាងដែលបញ្ជាក់ថាអ្នកអភិវឌ្ឍកម្មវិធីរកឃើញនូវកំហុសឆ្គងនេះនោះទេ។

ក្រុមហ៊ុន Google និយាយនៅក្នុងប្លុកនៅថ្ងៃនេះថា “យើងធ្វើការវិភាគលម្អិតនៅក្នុងរយៈពេលពីរសប្តាហ៍ទៅលើ Profiles របស់គណនី 500,000 Google+ accounts ដែលឆ្លង។ អ្នកវិភាគបង្ហាញថា កម្មវិធី 438 applications ប្រហែលជាប្រើប្រាស់នូវ API នេះ។” កំហុសឆ្គងនេះត្រូវដំណើរការតាំងពីឆ្នាំ ២០១៥ ហើយវាត្រូវដោះស្រាយនៅពេលដែលក្រុមហ៊ុន Google រកឃើញវានៅក្នុងខែមីនាឆ្នាំ ២០១៨ នេះ ប៉ុន្តែក្រុមហ៊ុនមិនធ្វើការបង្ហាញជាសាធារណៈនោះទេ។

ក្រុមហ៊ុន Google ប្រកាសថា ក្រុមហ៊ុននឹងធ្វើការបិទទៅលើ social media network របស់ខ្លួននៅចុងខែសីហាឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុន Google ក៏ប្រាកសបង្ហាញនូវ New Privacy Controls Over Third-Party App Permissions ដែលជាផ្នែកមួយនៃគម្រោង “Project Strobe,” របស់ខ្លួនក្នុងការចូលទៅដំណើរការនូវ Google account និងទិន្នន័យរបស់អ្នកប្រើប្រាស់ Android ជាមួយនឹងការបង្ហាញនូវការគ្រប់គ្រងនូវ Privacy ថ្មីនោះ។ ពេលនេះចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Google គឺមានការធ្លាក់ចុះ 2% ទៅកាន់ $1134.23 បន្ទាប់ពីមានការបែកធ្លាយទិន្នន័យនោះ៕

ប្រភព៖

https://thehackernews.com/2018/10/google-plus-shutdown.html

LEAVE A REPLY

Please enter your comment!
Please enter your name here