ជនជាតិអៀរឡង់ម្នាក់ដែលជួយផ្នែកទីផ្សារនៃវេបសាយទីងងឹតគឺ Silk Road ត្រូវចោទថាមានកំហុសនៅថ្ងៃសុក្រនេះដោយសារតែការចោទប្រកាន់ទៅលើការជួញដូរថ្នាំញៀនដែលលោកប្រឈមមុខទៅនឹងការជាប់ពន្ធនាគារដល់ទៅ 20 ឆ្នាំនោះ។ លោក Gary Davis ដែលត្រូវគេស្គាល់ថាជា Libertas គឺជាមនុស្សម្នាក់ស្ថិតនៅក្នុងផ្នែកនៃ administrators របស់ Silk Road និងអ្នកគ្រប់គ្រង forum moderators របស់ Silk Road ដែលប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធើណិតរបស់អ្នកប្រើប្រាស់ក្នុងការលក់ និងទិញថ្នាំញៀន និងទំនិញ សេវាកម្មល្មើសច្បាប់ជាច្រើនថែមទៀត។
Silk Road ធ្វើការបិទនៅពេលដែលអ្នកអនុវត្តន៍ច្បាប់វាយឆ្មក់ទៅលើ Servers របស់ខ្លួននៅក្នុងឆ្នាំ ២០១៣ និងចាប់ខ្លួនស្ថាបនិកលោក Ross William Ulbricht ដែលត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងពន្ធនាគារក្នុងការជួញដូរថ្នាំញៀនក្នុងទីផ្សារងងឹតនោះ។ ប៉ូលិស FBI ធ្វើការរឹបអូសនូវ Bitcoinsដែលមានតម្លៃ 33.6 លានដុល្លារអាមេរិកចេញពីវេបសាយនេះ។ សម្រាប់ Bitcoins នេះត្រូវដាក់លក់នៅក្នុងការដេញថ្លៃដោយ United States Marshals Service (USMS) នោះ។
តាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៃនាយកដ្ឋានយុត្តិធម៌ លោក Davis ជួយវេបសាយទីងងឹតក្នុងការដំណើរការដោយរលូន និងការទ្រទ្រង់អតិថិជនសម្រាប់ Silk Road ជាមួយនឹងគណនីអ្នកលក់ និងអ្នកទិញសម្រាប់វេបសាយនេះអស់រយៈពេលជាច្រើនខែនៅក្នុងឆ្នាំ ២០១៣ នេះ។ លោក Davis ត្រូវចាប់ខ្លួននៅក្នុងប្រទេសអៀរឡង់នៅក្នុងខែមករា ឆ្នាំ ២០១៤ និងត្រូវចោទប្រកាន់ដោយព្រះរាជអាជ្ញានៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៣ នេះ៕
ប្រភព៖
https://thehackernews.com/2018/10/silkroad-admin-gary-davis.html