កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសអំពីគម្រោងក្នុងការបិទទៅលើសេវាកម្ម Google+ social media networkរបស់ខ្លួនបន្ទាប់ពីមានការបែកធ្លាយទិន្នន័យ។ នៅក្នុងការបញ្ឈប់ទៅលើការទម្លាយទិន្នន័យសំខាន់នេះទៅកាន់ third-party app developers ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ធ្វើការផ្លាស់ប្តូរដ៏សំខាន់ជាច្រើនតាមរយៈការផ្តល់អោយអ្នកប្រើប្រាស់នូវប្រភេទទិន្នន័យដែលធ្វើការចែករំលែកនៅលើ App នេះ។
ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃគម្រោង Google’s Project Strobe— ដែលជា “root-and-branch” នៃ third-party developers ក្នុងការចូលទៅដំណើរការនៅក្នុង Google account និងទិន្នន័យឧបករណ៍ប្រើប្រាស់របស់ Android នោះ។ ក្រុមហ៊ុន Google ក៏ប្រកាសបង្ហាញអំពីការផ្លាស់ប្តូរជាច្រើនក្នុងការផ្តល់នូវ Permissions សម្រាប់កម្មវិធី Android apps ក្នុងការទម្លាយនូវព័ត៌មានសម្ងាត់នៃ Call និង text log របស់ third-party developers នោះ។
ដើម្បីធ្វើការការពារទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់នេះ ក្រុមហ៊ុន Google ក៏បញ្ចេញនូវច្បាប់ថ្មីនៅក្រោម Google Play Developer Policy ដែលពេលនេះធ្វើការកំណត់នូវ Call Log និងការប្រើប្រាស់នូវ SMS permission នៅក្នុង “default” phone ឬកម្មវិធី SMS apps តែប៉ុណ្ណោះ។ ចាប់តាំងពី APIs អាចធ្វើការអនុញ្ញាតឱ្យ Developers អាចធ្វើការចូលទៅកាន់ទិន្នន័យចេញពីគណនី Gmail email account ពេលនេះក្រុមហ៊ុន Google ធ្វើការសម្រេចចិត្តក្នុងការកំណត់នូវការចូលទៅកាន់ Gmail API សម្រាប់ Apps ដូចជា email clients, email backup services និង productivity services ៕
ប្រភព៖