ប្រព័ន្ធសព្វាវុធរបស់អាមេរិកមានភាពយ៉ាងងាយស្រួលសម្រាប់ហេគ

0

របាយការណ៍របស់រដ្ឋាភិបាលសន្និដ្ឋានថា អាវុធទំនើបៗ បំផុតក្នុងឃ្លាំងអាវុធរបស់អាមេរិក​អាចត្រូវគេវាយប្រហារយ៉ាងងាយដោយប្រើឧបករណ៍មូលដ្ឋាន។ ការិយាល័យគណនេយ្យ​​ភាពរដ្ឋាភិបាល (GAO) រកឃើញភាពងាយរងគ្រោះតាមអ៊ីនធើណេត ដែលមានគ្រោះថ្នាក់ដល់បណ្តាញនៅស្ទើរតែគ្រប់ប្រព័ន្ធសព្វាវុធទាំងអស់ដែលគេធ្លាប់សាកល្បងនៅឆ្នាំ២០១២ និងឆ្នាំ២០១៧ ។

ក្នុងចំណោមសព្វាវុធទាំងអស់រួមមានទាំងយន្តហោះ F-៣៥ ថ្មីបំផុតក៏ដូចជា​ប្រព័ន្ធ​មីស៊ីល​ផងដែរ។ មន្រ្តីមន្ទីរប៉ង់តាហ្គោនពុំធ្វើការឆ្លើយតបភ្លាមៗចំពោះរបាយការណ៍ចំនួន៥០ ទំព័រមកពីគណៈកម្មាធិការសេវាកម្មយោធានោះទេ។
សមាជិកគណៈកម្មាធិការបង្ហាញការព្រួយបារម្ភចំពោះរបៀបការពារប្រព័ន្ធការពារអាវុធពីការវាយប្រហារតាមអ៊ីនធើណេត។ លទ្ធផលសំខាន់ៗនៃរបាយការណ៍នេះគឺ:

  • មន្ទីរ Pentagon ពុំបានផ្លាស់ប្តូរពាក្យសម្ងាត់លំនាំដើមលើប្រព័ន្ធ​អាវុធច្រើ​ន​ហើយពាក្យសម្ងាត់មួយអាចត្រូវគេទាយក្នុងរយៈពេល៩ វិនាទី

§  ក្រុមមួយដែលតែងតាំងដោយ GAO អាចទទួលបាននូវការគ្រប់គ្រងប្រព័ន្ធអាវុធមួយ​យ៉ាងងាយស្រួល និងមើលពេលវេលាពិតប្រាកដដែលប្រតិបត្តិករឆ្លើយតបចំពោះពួក Hacker

  • ក្រុមសាកល្បងជាច្រើនអាចចម្លង ផ្លាស់ប្តូរ ឬលុបទិន្នន័យប្រព័ន្ធជាមួយ​ក្រុមមួយ​ដែល​​ទាញយកព័ត៌មានទំហំ១០០ ជីហ្គាបៃ

GAO បន្ថែមទៀតថា មន្ទីរបញ្ចកោណ ពុំដឹងពីទំហំពេញលេញនៃភាពងាយរងគ្រោះ​របស់ប្រព័ន្ធអាវុធរបស់ខ្លួន។ លោក Ken Munro អ្នកជំនាញនៅក្រុមហ៊ុនសុវត្ថិភាព Pen Test Partners មានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេ ចំពោះការរកឃើញនេះ។វាត្រូវការពេលវេលាយូរដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអាវុធដោយផ្អែកលើប្រព័ន្ធដែលមានអាយុកាល ច្រើន។ ជាលទ្ធផលសមាសធាតុ និងកម្មវិធីអាចផ្អែកលើកូដចាស់ដែលសុទ្ធតែងាយរងគ្រោះ។
ជាញឹកញាប់អ្នកអភិវឌ្ឍន៍ មើលរំលងសុវត្ថិភាព ឬប្រព័ន្ធសុវត្ថិភាពក្រោយពីពួកគេដំណើរ ប្រព័ន្ធទាំងនោះជាមួយនឹងទស្សនវិជ្ជា។ នៅពេលវាកំពុងដំណើរការ ដូច្នេះកុំទៅរញ៉េរញ៉ៃ ជាមួយវា។ របាយការណ៍នេះបង្ហាញពីកំហុសសន្តិសុខសំខាន់ៗមួយចំនួនដែលងាយស្រួលដោះស្រាយដោយការផ្លាស់ប្តូរពាក្យសម្ងាត់​ និងការរក្សាកម្មវិធីឱ្យទាន់សម័យជានិច្ច៕

ប្រភព៖

https://www.bbc.com/news/technology-45823180

 

LEAVE A REPLY

Please enter your comment!
Please enter your name here