Chrome, Firefox, Edge និង Safari មានគម្រោងក្នុងការបិទទៅលើ TLS 1.0 និង 1.1 នៅក្នុងឆ្នាំ ២០២០

0

សម្រាប់ Web Browsers ធំៗជាច្រើនរួមមាន Google Chrome, Apple Safari, Microsoft Edge, Internet Explorer និង Mozilla Firefox នៅថ្ងៃនេះប្រកាសថា ខ្លួននឹងធ្វើការលុបចោលនូវការទ្រទ្រង់ទៅលើ TLS 1.0 (20 ឆ្នាំ) និង TLS 1.1 (12-ឆ្នាំ) សម្រាប់ការទំនាក់ទំនង encryption protocols ។

នៅក្នុងការអភិវឌ្ឍនៅក្នុងប្រូតូកូល Secure Sockets Layer (SSL) protocol, Transport Layer Security (TLS) គឺជាការអាប់ដេតទៅលើ cryptographic protocol ដោយប្រើប្រាស់នៅក្នុងការចាប់ផ្តើមនូវការធានា និងការទំនាក់ទំនងនៃ Encrypt រវាង Clients និង Servers ។ វាក៏មាន Versions ចំនួន ៤ នៃ TLS protocol—TLS 1.0, 1.1, 1.2 និង 1.3 ប៉ុន្តែសម្រាប់ Versions ជំនាន់មុនគឺ TLS 1.0 និង 1.1 ក៏អាចរងគ្រោះនៅក្នុងការវាយប្រហារដែលត្រូវគេដឹងថា POODLE និង BEAST។

សម្រាប់ Web Browsers នឹងធ្វើការលុបចោលនូវការទ្រទ្រង់ទៅលើ TLS 1.0 និង TLS 1.1 នៅក្នុងឆ្នាំ ២០២០ នេះ។ អ្នកអាចធ្វើការបិទមុខងារនៃ TLS versions នៅលើ Google Chrome តាមរយៈការចូលទៅកាន់ Settings → Advanced Settings → Open Proxy Settings → Click ‘Advanced’ Tab → Under ‘Security’ section និងធ្វើការ Uncheck ទៅលើ TLS 1.0 និង 1.1 ហើយចុច Save គឺជាការស្រេច៕

ប្រភព៖

https://thehackernews.com/2018/10/web-browser-tls-support.html

LEAVE A REPLY

Please enter your comment!
Please enter your name here