ក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងគិតប្រាក់ទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនដែលប្រើប្រាស់ Apps របស់ខ្លួននៅក្នុងអ៊ឺរ៉ុប

0

តើអ្នកចង់ទិញស្មាតហ្វូន Android ទៀតនោះទេប្រសិនបើវាមិនមាន Apps ឬសេវាកម្មណាមួយរបស់ក្រុមហ៊ុន Google នោះ? វាមិនមាន Google Maps, Gmail ឬ YouTube ហើយវាមិនមានសេវាកម្ម Google Play Store ដែលអ្នកអាចធ្វើការតម្លើងនូវ Android Apps ដែលអ្នកចង់បាននោះទេ។

ប្រសិនបើអ្នករស់នៅក្នុងទ្វីបអ៊ឺរ៉ុបនោះចាប់ពីពេលនេះអ្នកត្រូវចំណាយទឹកប្រាក់នៅលើស្មាតហ្វូនរបស់អ្នកដែលមានភ្ជាប់ជាមួយនឹង Google Services ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសបង្ហាញអំពីគម្រោងជាច្រើនរបស់ខ្លួនក្នុងការគិតប្រាក់ទៅលើក្រុមហ៊ុនផលិតស្មាតហ្វូននៅក្នុងទ្វីបអ៊ឺរ៉ុបដែលចង់ដាក់នូវ Google Apps នៅលើស្មាតហ្វូន Android របស់ពួកគេ។

ក្រុមហ៊ុនផលិតស្មាតហ្វូន Android ពេលនេះនឹងត្រូវធ្វើការបង់ប្រាក់ទៅកាន់ក្រុមហ៊ុន Google សម្រាប់ការតម្លើងនូវ Play store, Gmail, YouTube, Maps និង Chrome ដែលជាផ្នែកមួយដ៏សំខាន់បំផុតនៃប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែវាមិនមែនជា Google Services ទាំងស្រុងនោះទេ។

ហេតុអ្វីបានជាក្រុមហ៊ុនបច្ចេកវិទ្យា Google ត្រូវគិតប្រាក់ពីក្រុមហ៊ុនផលិតស្មាតហ្វូន Android នោះ? នេះគឺដោយសារតែសហភាពអ៊ឺរ៉ុបធ្វើការពិន័យទៅកាន់ក្រុមហ៊ុន Google ជាមួយនឹងទឹកប្រាក់ដល់ទៅ 5 ពាន់លានដុល្លារអាមេរិកពីបទរំលោភបំពានទៅលើប្រព័ន្ធប្រតិបត្តិការ Android OS ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការបង្កើតនូវ Android OS និងការចំណាយទឹកប្រាក់រាប់លានដុល្លារនៅក្នុងគម្រោងនេះ។ ដើម្បីធ្វើឱ្យកម្មវិធីនេះស្ថិតនៅក្នុងជាលក្ខណៈ Open-Source និងឥតគិតថ្លៃនោះ ក្រុមហ៊ុន Google ស្នើទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក្នុងការតម្លើងរួចជាស្រេចនូវកម្មវិធី Google Apps ដែលអាចបង្កើតនូវប្រាក់ចំណូលសម្រាប់ក្រុមហ៊ុននេះ។ ប៉ុន្តែគណៈកម្មាធិការអ៊ឺរ៉ុបបញ្ជាក់ថា Google គួរតែឈប់ក្នុងការបង្ខំក្រុមហ៊ុនផលិតស្មាតហ្វូន Android ធ្វើការភ្ជាប់នូវកម្មវិធី Chrome និង​Google Search នៅលើស្មាតហ្វូន Android នោះទេដោយសារតែនេះគឺមិនយុត្តិធម៌នោះទេសម្រាប់ការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងនោះ៕

ប្រភព៖

https://thehackernews.com/2018/10/google-android-european-commission.html

LEAVE A REPLY

Please enter your comment!
Please enter your name here